World Cup៖ អ៊ុយរុយហ្គាយ បំបាក់​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ីចាស់ដៃ ក្នុង​ថ្ងៃ​បញ្ចប់​ពូល A

  • 2018-06-25 16:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើសជាតិ​អ៊ុយរុយហ្គាយ បាន​រក្សា​កំណត់ត្រា​ឈ្នះ​រហូត ក្នុង​ FIFA World Cup 2018 ក្រោយ​បំបាក់​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី ៣-០ នា​យប់​ថ្ងៃ​ទី២៥ ខែមិថុនានេះ។ លទ្ធផល​នេះ មានន័យថា អ៊ុយរុយហ្គាយ ក្លាយជា​ក្រុម​លេខ១ ពូល A ដោយ​មាន ៩ពិន្ទុ​ ក្នុង​៣ប្រកួត ចំណែក​រុស្ស៊ី ឈរ​លេខ២ ក្នុង​ពូល ដោយ​មាន ៦ពិន្ទុ។ ក្រុម​ទាំង២ នឹង​ត្រូវ​ឡើង​ទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ។

៣គ្រាប់​របស់​រុស្ស៊ី រក​បាន​ដោយ Luis Suarez, Edinson Cavani និង​ Denis Cheryshev (ចូលទី​ខ្លួនឯង)។

១គូ​ទៀត​ ក្នុង​ពូល A ដូចគ្នានេះ គឺ​អារ៉ាប៊ីសាអូឌីត បាន​យកឈ្នះ អេហ្ស៊ីប ២-១។ ក្រុម​ទាំង២ បាន​ធ្លាក់​ក្នុង​ពូល​ដូចគ្នា ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត ឈរ​លេខ៣ ក្នុងពូល មាន៣ពិន្ទុ ខណៈ​អេហ្ស៊ីប ឈរ​បាត​ពូល ក្រោយ​ចាញ់​ទាំង៣ប្រកួត គ្មាន​ពិន្ទុ​រាប់​ដូច​គេនោះទេ។

សូម​បញ្ជាក់ថា ក្រុម​លេខ១ ពូល A (អ៊ុយរុយហ្គាយ) នឹង​ត្រូវ​ប៉ះ​ក្រុម​លេខ២ ពូល B ក្នុង​វគ្គ ១៦ក្រុមចុងក្រោយ រី​ឯ​ក្រុម​លេខ២ ពូល A (រុស្ស៊ី) ត្រូវ​តទល់​នឹង​ក្រុម​លេខ១ ពូល B។ ពូល B នឹងត្រូវ​ប្រកួត​កាត់​សេចក្ដី​យប់នេះ​ដូចគ្នាដែរ គឺ​ព័រទុយហ្គាល់ ជួប អ៊ីរ៉ង់ និង អេស្ប៉ាញ ប៉ះ ម៉ារ៉ុក៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;