ខ្សែភាពយន្ត​រឿង "បាតដៃខ្មៅ" ត្រូវ​បាន​​សម្ពោធ​​​​ជា​ផ្លូវការ​ហើយ

  • 2018-06-27 04:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្ត​ខ្នាតធំ​រឿង "បាត​ដៃ​ខ្មៅ"​ ដែល​ជា​សមិទ្ធផល​ថ្មី​មួយ​របស់​ Sabay Digital Plus រួម​សហការ​ជាមួយ​ Studio 4 ត្រូវ​បាន​ដាក់​សម្ពោធ​​ឱ្យចាក់​បញ្ចាំង​​ហើយ​កាលពី​ល្ងាច​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅ​រោងភាពយន្ត Major Cineplex by Smart ក្នុងផ្សារ​ទំនើប AEON Mall សែនសុខ។ ពិធី​នេះ មាន​​ការ​​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស ផលិតករ តួសម្តែង រួមទាំង​អ្នក​ពាក់ព័ន្ធ​វិស័យ​ភាពយន្ត​ច្រើន​កុះករ ជាពិសេស​ ក៏​មាន​វត្តមាន​ចូលរួម​កិត្តិយស​ពី​សំណាក់​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន និង​លោក​ ហ៊ុន​ ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផង​ដែរ។

ភាពយន្ត​ខ្នាត​ធំរឿង "បាត​ដៃ​ខ្មៅ"​ នឹង​បង្ហាញ​វត្តមាន​ចាប់​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា​ ឆ្នាំ២០១៨ ត​ទៅ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​នៅ​រាជធានី​ភ្នំពេញ និង​រោង​ភាពយន្ត​ Major Cineplex by Smart ខេត្ត​សៀម​រាប។ ស្នាដៃ​ភាពយន្ត​ថ្មី​នេះ ​ប្រមូល​ម្តុំ​ដោយ​តារាល្បីៗ ដូច Sai ខាំ ជេន ម៉ានិត ជន រតនៈ រួមទាំង ចែ ឡេង និង​យុជន​វ័យ​ក្មេង ហេង ចន្ទតារាវិត ជាដើម៕

សូម​អញ្ជើញ​ទស្សនា​រូបភាព​អ្នក​ចូលរួម​ក្នុង​កម្មវិធី​​សម្ពោធ​ភាពយន្ត​​ខ្នាត​ធំ​រឿង "បាត​ដៃ​​ខ្មៅ"​ ខាងក្រោមនេះ

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay និងលោក ខៀវ កាញារីទ្ធ
រូបកណ្តាល គឺជាអ្នកស្រី ម៉ីសន សុធារី ដែល​ជាអ្នកនិពន្ធរឿង "បាតដៃខ្មៅ"
តួឯកប្រុស តួឯកស្រី និង​អ្នកដឹកនាំរឿង ក្នុងរឿង "បាតដៃខ្មៅ"
លោក ជីសិលា ថ្លែង​ក្នុងពិធីបើកសម្ពោធភាពយន្ត "បាតដៃខ្មៅ"
រឿង "បាតដៃខ្មៅ" ត្រូវបានចាក់បញ្ចាំង​ក្នុង​រោងភាពយន្ត Major Cineplex by Smart ក្នុងផ្សារ​ទំនើប AEON Mall សែនសុខ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨

ប្រភព៖ Sabay News អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី
;