[បណ្ដុំរូបភាព] សំរាម​ពេញ​ផ្ទៃ​ប្រឡាយ​បឹងត្របែក ត្រូវ​បាន​កាយ​ចេញ

  • 2018-06-28 09:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្ទៃ​ទឹក​​ក្នុង​ប្រឡាយ​បឹងត្របែក ដែល​ធ្លាប់​តែ​មាន​ពណ៌​ខ្មៅ​ ស្រដៀង​សំណល់​ប្រេង​ម៉ាស៊ីន​យានយន្ត បាន​ប្រែ​ជា​ពណ៌​ស ក្រោយ​ពី​ទទួល​រង​ទឹកភ្លៀង​ ២ថ្ងៃ​ជាប់​គ្នា កាលពី​ថ្ងៃ​ទី២៥ និង ២៦ មិថុនា​កន្លងទៅ។ បើ​មើល​ពី​ចម្ងាយ ឬ​មើល​ពី​លើ​អាកាស គេ​អាច​ឆ្ងល់​ថា​ហេតុអ្វី​ផ្ទៃ​ប្រឡាយ​ទឹកស្អុយ​មួយនេះ ប្រែ​ទៅ​ជា​ពណ៌ ស បែបនេះ តែ​បើ​គេ​មើល​ជិត គេ​នឹង​ឃើញ​​យ៉ាងច្បាស់ ថា​ទឹក​នៅ​តែ​ពណ៌​ខ្មៅ គ្រាន់​តែ​វា​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​កាក​សំណល់​សំរាម​ ជា​ពិសេស​គឺ​ប្រអប់​​ប្លាស្ទិក​ពណ៌ ស និងថង់​ប្លាស្ទិក​ ដ៏​ច្រើន អាច​ថា​ដល់​រាប់​តោន ក៏ថាបាន។

មន្ទីរ​​មន្ទីរ​សាធារណការ និងដឹកជញ្ជូន​ រាជធានី​ភ្នំពេញ បាន​​ចាប់ផ្ដើម​​ចល័ត​​​គ្រឿងចក្រ កាលពី​ថ្ងៃ​ទី២៧ មិថុនា និង​បាន​ចាប់​ផ្ដើម​​​កាយប្រមូល​​​សំរាម​ ដឹក​ចេញ​ពីប្រឡាយ​បឹងត្របែក នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែមិថុនា​នេះ។

លោក ស៊ីវ ចាន់ណា បាន​ថត​រូបភាព​មួយ​ចំនួន បង្ហាញ​ពីសកម្មភាព​នេះ ជូន​ប្រិយមិត្ត​របស់ [ខ្លីៗ] ទស្សនា ដូច​ខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;