សម្តេច ហ៊ុន សែន បង្ហាញ​មហិច្ឆតា​កាត់​បន្ថយ​ទំហំ​ប្រឡាយ​ទឹក​ នៅតាម​វាលស្រែ

  • 2018-06-29 03:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពិធី​បើក​ការដ្ឋាន​​សាងសង់​ស្ពាន​អាកាស និង​ស្ពាន​ក្រោមដី​នៅ​រង្វង់មូល​ចោមចៅ​នាព្រឹក​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា សម្តេច​មាន​មហិច្ឆតា​ក្នុងការ​កាត់​បន្ថយ​ទំហំ​ប្រឡាយ​ទឹក​នៅតាម​វាលស្រែ​ទាំងឡាយ​ដែល​មិន​ចាំបាច់ ហើយ​​ត្រូវ​ជីក​​ឱ្យ​ជ្រៅ ដើម្បី​ធ្វើឱ្យ​ចំណេញ​សម្រាប់​ការ​ពង្រីក​ផ្ទៃដី​បង្កបង្កើន​ផល។

សម្តេច​បញ្ជាក់​ថា ប្រឡាយ​ទឹក ដែល​មិន​អាច​កាត់បន្ថយ​គឺជា​ប្រឡាយ​ដែល​ប្រើ​សម្រាប់​ធារាសាស្រ្ត និង​ការ​ដឹកជញ្ជូន ព្រមទាំង​ការ​អុំទូក ឬ​កាណូត​ជាដើម។

ប្រឡាយមេកុមារ ជាផ្នែកមួយនៃគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ។ រូបថត៖ ក្រសួងធនធានទឹក
សម្តេច​បន្ថែម​ថា នៅពេល​អនាគត រាជ​រដ្ឋាភិបាល នឹង​ធ្វើ​ប្រឡាយ​ទឹក ចេញពី​បេតុង​តែម្តង ដែល​អាច​ដោះស្រាយ​បញ្ហា​ទឹក​ដល់​ប្រជាជន​ និង​អាច​បង្រួម​ទំហំ​ប្រឡាយ សម្រាប់​ការពង្រីក​ផ្លូវ​ផងដែរ។ ទោះជា​យ៉ាងណា ផែនការ​នេះ គឺត្រូវ​អនុវត្ត​នៅឆ្នាំ​២០៣០ ឯណោះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;