ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-ចិន​សែនសុខ ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ នៅ​ព្រឹក​នេះ

  • 2018-07-01 23:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-ចិន​សែនសុខ (ស្ពាន​ស្ដុប​ផ្សារ​ដីហុយ) នឹង​ត្រូវ​ធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ ក្រោម​អធិបតីភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី២ ខែ​កក្កដា ២០១៨​នេះ។ ពិធី​នេះ នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ១២ថ្ងៃ​ត្រង់ ដោយមាន​អ្នក​ចូលរួម​ជាង ១ម៉ឺន​នាក់។


ស្ពានស្តុបផ្សារដីហុយ ដែលត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្ន​​កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កន្លង​ទៅ

ជាមួយគ្នា​នេះ អាជ្ញាធរ​រាជធានី បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​ម្ចាស់​រថយន្ត​ដឹក​អ្នក​ដំណើរ ដែល​ត្រូវធ្វើ​ចរាចរណ៍​ចេញចូល​រាជធានីភ្នំពេញ ឆ្លងកាត់​ទីតាំង​នេះ ត្រូវ​ពង្វាងផ្លូវ​ដូច​ខាងក្រោម៖

១. ចំពោះ​អ្នកធ្វើ​ដំណើរ​មកពី​ទិស​ខាងលិច តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ពី​ព្រលាន​យន្តហោះ​ចូល​រាជធានី ត្រូវ​ពង្វាង​ផ្លូវ ទៅ​ផ្លូវលេខ​២០០៤ បត់ស្តាំ​ទៅ​ទិស​ខាងត្បូង ឬផ្លូវលេខ​២០១១ បត់​ឆ្វេង​ទៅទិស​ខាងជើង ឬបត់ស្តាំ​ទៅ​ទិស​ខាងត្បូង តាមផ្លូវ​បេតុង ឆ្ពោះ​ទៅវត្ត​អង្គតាមិញ។

២. ចំពោះ​អ្នកធ្វើ​ដំណើរ​តាម​បណ្តោយ​សហព័ន្ធរុស្ស៊ី ទិសដៅ​ចេញ​ក្រៅ​រាជធានី​ភ្នំពេញ ត្រូវ​ពង្វាង​ផ្លូវ ដោយ​បត់ឆ្វេង​ក្រោម​ស្ពាន​អាកាស ចូលផ្លូវ​ណ័រប្រ៊ីត ឬ​បត់ស្តាំ​ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស ទៅ​មហាវិថី​មិត្តភាព​ភ្នំពេញ-ហាណូយ។

៣. ចំពោះ​អ្នក​ធ្វើដំណើរ​ពី​ខាងជើង ទៅ​ទិសខាង​ត្បូង និង​ពីទិស​ខាងត្បូង ទៅទិស​ខាងជើង​តាម​មហាវិថី​មិត្តភាព​ភ្នំពេញ-ហាណូយ និង​ផ្លូវ​លេខ១០១៩ (ណ័រប្រ៊ីត) ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​នេះ គឺ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​ជាម្មតា៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;