អាមេរិក​តេស្ដ​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​ថ្មីចេញ​ពី​យន្តហោះទម្លាក់គ្រាប់បែក B-2

  • 2018-07-02 06:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ថាមពល និង​កងទ័ព​អាកាស​អាមេរិក​បាន​តេស្ដ​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​ដែល​ទើប​ធ្វើ​ទំនើប​កម្ម ប្រភេទ B61-12 ទម្លាក់​ចេញ​ពី​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ដែល​មាន​ល្បឿន​លឿន​ជា​សំឡេង B-2 នៅ​រដ្ឋ Nevada កាលពី​ថ្ងៃ​ទី៩ ខែ​មិថុនា ២០១៨ កន្លង​ទៅ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ថាមពល​អាមេរិក កាលពី​សប្ដាហ៍​មុន។

យន្តហោះ​ទម្លាក់គ្រាប់បែក B-2 (រូបភាព៖ Sandia Labs)
ការ​ធ្វើ​តេស្ដ​គ្រាប់បែក​នុយក្លេអ៊ែរ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ ដើម្បី​វាយ​តម្លៃ​លើ​សមត្ថភាព​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ក្នុង​ការ​ប្រើប្រាស់​សព្វាវុធ និង​សព្វាវុធ​មិន​មាន​មុខងារ​នុយក្លេអ៊ែរ។

ក្រសួង​ការពារ​ជាតិ​អាមេរិក បច្ចុប្បន្ន​នេះ កំពុង​ផ្ដោត​លើ​កម្មវិធី​អភិវឌ្ឍ​គ្រាប់បែក​នុយក្លេអ៊ែរ ប្រភេទ B61-12 ដែល​មាន​ទំហំ​ទឹកប្រាក់ ៧,៦​ពាន់​លាន​ដុល្លារ ដើម្បី​ជំនួស​គ្រាប់បែក​នុយក្លេអ៊ែរ​បច្ចុប្បន្ន និង​សព្វាវុធ​មិនមែន​នុយក្លេអ៊ែរ។ គ្រាប់បែក​នុយក្លេអ៊ែរ​ប្រភេទ B61-12 គ្រោង​នឹង​អភិវឌ្ឍ​ដោយ​ជោគជ័យ​ទាំង​ស្រុង​នៅ​ឆ្នាំ​២០២០ ខាង​មុខ។

ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​អាមេរិក​គ្រោង​នឹង​យក​គ្រាប់បែក​នុយក្លេអ៊ែរ​ប្រទេស​នេះ ទៅ​ប្រើ​ជាមួយ​យន្តហោះ​ចម្បាំង​ប្រភេទ F-15E និង F-35 ផង​ដែរ៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;