Jose Mourinho៖ រុស្ស៊ី​បាន​បង្ហាញ​ស្មារតី​ប្រកួត​ដ៏​អស្ចារ្យ ជាមួយ​អេស្ប៉ាញ

  • 2018-07-02 08:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho អ្នកចាត់ការ​ទូទៅក្លឹប​បិសាច​ក្រហម Manchester United បាន​ប្រាប់​សារព័ត៌មាន RT ថា "ក្រុម​រុស្ស៊ី​បានធ្វើ​ឲ្យ​​ភ្ញាក់​ផ្អើល​មនុស្ស​ជាច្រើន ពួកគេ​មិន​គួរ​ឆ្លង​ផុត​វគ្គ​ចែក​ពូល​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ឆ្លង​ផុត និង​បាន​បង្កើត​ស្មារតី​ដ៏​អស្ចារ្យ"។ ការ​លើក​សរសើ​របស់​លោក Mourinho គឺ​ក្រោយ​រុស្ស៊ី​បាន​ទម្លាក់​អេស្ប៉ាញ​នៅ​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ កាលពី​យប់​មិញ​នេះ។

លោក Jose Mourinho អ្នកចាត់ការទូទៅ​​ក្លឹប​បិសាច​ក្រហម Manchester United (រូបភាព៖ Reuters)
អ្នកចាត់ការ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា "ខ្ញុំ​គិត​ថា គ្រូ​បង្វឹក​ជ្រើសរើស​តាក់ទិក​ត្រូវ ដោយ​បាន​ការពារ​បាន​យ៉ាង​រឹងមាំ តាមរយៈ​ការ​ផ្ដល់​ឲ្យ​អេស្ប៉ាញ​ត្រូវ​បាន​ស្ថិតនៅ​ក្នុង​ការ​គ្រប់គ្រង​ដោយ​ការ​ការពារ"។ លោក​ថា ស្មារតី​ប្រកួត គឺ​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ចំណោម​កីឡាកររុស្ស៊ី។

ជាមួយ​គ្នា​នេះ លោក Mourinho បាន​លើក​សរសើរ​លោក Stanislav Cherchesov គ្រូ​បង្វឹក​រុស្ស៊ី​ថា គាត់​មាន​តាក់ទិក​គ្រប់គ្រង​ការ​ប្រកួត​ចេញ​ពី​មូលដ្ឋាន​នៃ​ការ​ការពារ។ សម្រាប់​កីឡាករ​វិញ លោក Mourinho ថា ពួក​គេ​មាន​ស្មារតី​រឹង​មាំ​ក្នុង​ការ​ស៊ុត​បាល់​ប៉េណាំងទី ដោយ​យក​ចិត្ត​ទុក​ដាក់៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;