អតីត​នាយករដ្ឋមន្រ្ដី​ម៉ាឡេស៊ី ត្រូវ​បាន​ចាប់​ខ្លួនហើយ

  • 2018-07-03 08:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Najib Razak អតីត​នាយករដ្ឋមន្រ្ដី​ម៉ាឡេស៊ី ត្រូវ​បាន​មន្រ្ដី​ប្រឆាំង​អំពើ​ពុករលួយ​ចាប់ខ្លួន នាថ្ងៃ​ទី៣ ខែ​កក្កដានេះ នៅ​គេហដ្ឋាន​របស់​លោក។ នេះ​បើ​តាម​ការ​អះអាង​របស់​មេធាវី​ការពារ​គ្រួសារ​របស់​លោក Najib។

ក្រោយ​ការ​ចាប់​ខ្លួននេះ អតីត​នាយករដ្ឋមន្រ្ដី​ម៉ាឡេស៊ី ដែលកាន់​តំណែង​ពីឆ្នាំ២០០៩ ដល់ ២០១៨ នឹង​ត្រូវ​ចោទ​ប្រកាន់​ នៅ​ថ្ងៃ​ទី៤ ខែកក្កដា​ស្អែកនេះ។

លោក Najib Razak អំឡុត​ពេល​ឆ្លើយ​បំភ្លឺ រឿង​អំពើ​ពុករលួយ កាលពី​ខែឧសភា ២០១៨ (រូបភាព៖ Reuters)
សូមរំលឹកថា លោក​ Najib បាន​ទទួល​ការ​ស៊ើប​អង្កេត​ ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវលួចលុយ​ពី​មូលនិធិ 1MDB (1Malaysia Development Berhad)។ ក្រោយ​ចាញ់​ឆ្នោត កាលពី​ខែឧសភា ២០១៨ លោកត្រូវ​បាន​ម៉ាឡេស៊ី ដាក់​ក្នុង​បញ្ជី​ខ្មៅ មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​នោះទេ៕

ចុចអានអត្ថបទទាក់ទង៖

ប៉ូលិស រឹបអូស​លុយ របស់របរ​គ្រួសារ Najib ជាង​២៧០​លាន​ដុល្លារ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;