ចិន​ បញ្ចេញ​វីដេអូ​បង្ហាញ​ពី​កាំភ្លើង​ឡាស៊ែរ បញ្ចប់​ការ​សង្ស័យ

  • 2018-07-05 06:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន ZKZM ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ចិន បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​កាំភ្លើង​កាំរស្មី​ឡាស៊ែរ ដែល​គេ​ហៅ​ថា "អាកា៤៧ឡាស៊ែរ" បន្ទាប់ពី​មជ្ឈដ្ឋាន​ជាច្រើន​បញ្ចេញ​ទស្សនៈ និង​មាន​ការ​សង្ស័យ​ថា​ជា​ការ​បំផ្លើស​ការ​ពិត ចំពោះ​ការ​ប្រកាស​របស់​ខ្លួន។ វី​ដេអូ​នោះ បង្ហាញពី​បុរស​ម្នាក់ ប្រើប្រាស់​កាំភ្លើង​នោះបាញ់​ឆេះក្រដាស​ ដែលនៅចម្ងាយ​ឆ្ងាយ។

បុរសម្នាក់ បាញ់សាកល្បងកំាំភ្លើងឡាស៊ែរចិន (រូបភាពកាត់ពីវីដេអូ)
កាលពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន វេបសាយ South China Morning Post បាន​ចុះផ្សាយ​ពី​កាំភ្លើង​ឡាស៊ែរ​នោះ ដែល​ក្រុមហ៊ុន​អះអាង​ថា អាច​ប្រើប្រាស់​ដើម្បី​បង្ក្រាប​ក្រុម​បាតុករ ដោយ​ការ​បាញ់​ឲ្យ​ឆេះ​សក់ ឬ បដា របស់​ពួកគេ ដែល​មាន​ចម្ងាយ​ក្នុង​រង្វង់​ជិត ១​គីឡូម៉ែត្រ។
រូបគំរូ កាំភ្លើងឡាស៊ែរ របស់ក្រុមហ៊ុន ZKZM (រូបភាព៖ Twitter/LAMERMA1318)

ក្រុមហ៊ុន ZKZM បាន​ឲ្យដឹង​ថា បើសិនជា​បាញ់​ចំ​មនុស្ស​ កាំរស្មី​ឡាស៊ែរ របស់​កាំភ្លើង​ដ៏​ទំនើប​នេះ អាច​បង្ក​ការ​ឈឺ​ចាប់​ខ្លាំង ប៉ុន្តែ​មិន​បង្ក​ឲ្យ​ស្លាប់​​នោះ​ទេ​។ វា​មាន​ទម្ងន់ ៣​គីឡូក្រាម ហើយ​កាំរស្មី​ឡាស៊ែរ​អាច​ឆ្លងកាត់​កញ្ចក់​និង​វត្ថុ​ផ្សេងៗ​ដែល​មាន​សភាព​ថ្លា។ គេ​អាច​បំពាក់​កាំភ្លើង​នេះ​នៅ​លើ​រថយន្ត ទូក និង​យន្តហោះ​បាន​។

ប្រភព​ដដែល​បន្ត​ថា កាំភ្លើង​ដ៏​ទំនើប​នេះ សាក​ថ្ម​ម្ដង អាច​បាញ់​បាន​ជាង ១០០០​ដង ហើយ​បាញ់​ម្ដង មាន​រយៈ​ពេល​លើស​ពី ២វិនាទី​។

សូម​ចុច​ត្រង់ ទីនេះ ដើម្បី​ទស្សនា​វីដេអូ​បង្ហាញ​ពី​កាំភ្លើង​ឡាស៊ែរ​របស់​ចិន៕

អត្ថបទទាក់ទង ចិន បង្កើត​កាំភ្លើង​ឡាស៊ែរ បាន​ហើយ

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;