ថៃ ផ្តល់​ដែក ៦០​គីឡូម៉ែត្រ​ឱ្យ​កម្ពុជា សម្រាប់​ជួសជុល​ផ្លូវ​រថភ្លើង

  • 2018-07-06 08:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បញ្ជាក់​ថា ប្រទេស​ថៃ​ នឹង​ផ្ដល់​ដែក​ប្រវែង​ជាង ៦០​គីឡូម៉ែត្រ ​មក​ឱ្យ​កម្ពុជា ដើម្បី​យក​មក​ផ្លាស់ប្ដូរ ផ្លូវ​ដែក​ណា​ចាស់ៗ និង​ជួសជុល​ឡើងវិញ បង្កើន​ភាព​រឹងមាំ​បន្ថែម​ទៀត។ លោក​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ដូច្នេះ ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ដឹកញ្ជូន​ថៃ លោក Arkhom Termpittayapaisith នាព្រឹក​ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​សាធារណការ។

លោក ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីដឹកជញ្ជូនថៃ កាលពីព្រឹកថ្ងៃទី៦ កក្កដា ២០១៨ នៅទីស្តីការក្រសួងសាធារណការ
លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «**ចំពោះ​ដែក​ដែល​គាត់​ (ថៃ) មាន យើង​បាន​ទៅ​ពិនិត្យ​ឃើញ ដែក​គាត់​ប្រហែល ៦០​គីឡូម៉ែត្រ ដែល​យើង​ចង់​ស្នើសុំ​ឲ្យគាត់​ផ្ដល់ឲ្យ​យើង។ គាត់នឹង​ឯកភាព​ផ្ដល់ឲ្យ​យើង ប៉ុន្ដែ​ឲ្យយើង​ធ្វើតាម​នីតិវិធី តាម​ស្ថានទូត**»។

លោក​ ស៊ុន ចាន់ថុល ​បន្ដ​ថា នាយករដ្ឋមន្ដ្រី​​កម្ពុជា-ថៃ នឹង​ធ្វើ​ដំណើរ​តាម​រថភ្លើង​ជាមួយ​គ្នា​នៅ​ពេល​ខាងមុខ ហើយ​នាយក​រដ្ឋមន្រ្តី​ថៃ នឹង​ប្រគល់​ក្បាល​រថភ្លើង១​គ្រឿង និង​ទូរ​រថភ្លើង​ចំនួន ៤​ ឱ្យ​កម្ពុជា​ផងដែរ ព្រមទាំង​អាច​នឹង​ដឹក​ជញ្ជូន​ដែក​នោះ​ មក​ជាមួយ​ទៀតផង​ប្រសិន​បើ​ទាន់ពេល៕

អត្ថបទទាក់ទងកម្ពុជា-ថៃ ឯកភាព​លើ​ចំណុច​សេសសល់ នៃ​កិច្ច​ព្រមព្រៀង​តភ្ជាប់​ផ្លូវដែកហើយ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;