ទស្សនា​ការ​សម្ដែង​សៀក​ របស់​សិស្ស​សាលា​សៀក​ខ្មែរ ដោយ​ឥត​គិត​ថ្លៃ!

  • 2018-07-09 04:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលា​សៀក​ នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​សម្ដែង​សៀក​ នៅ​ថ្ងៃ​ទី១៤ ខែកក្កដា​ ឆ្នាំ២០១៨ ចាប់​ពី​ម៉ោង ៩ព្រឹក​តទៅ នៅ​ មជ្ឈមណ្ឌល​សិល្បៈ​សៀក និង​ទស្សនីយភាព​ ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​វិមាន​រដ្ឋសភា​ជាតិ ជាប់​របង​បណ្ណាគារ​សន្តិភាព រាជធានី​ភ្នំពេញ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​សាលាសៀក នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ បាន​បញ្ជាក់ថា ការ​សម្ដែង​នេះ នឹង​បើក​ឲ្យប្រិយមិត្ត​ ​ចូល​ទស្សនា​ដោយ​សេរី ពោល​គឺ​មិន​មាន​ការ​លក់​សំបុត្រ​នោះទេ។

សូម​បញ្ជាក់ថា ការ​សម្ដែង​សៀក​នេះ គឺ​ជា​ការ​សម្ដែង​របស់​សិស្ស​សាលា​សៀក នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ដើម្បី​បញ្ចប់​ឆមាសលើក​ទី២ របស់​ពួកគេ ប្រចាំ​ឆ្នាំសិក្សា ២០១៧-២០១៨។

ប្រសិន​បើ​ប្រិយមិត្ត​មាន​ចម្ងល់​ ឬ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី​ការ​សម្ដែង​នេះ សូម​ទាក់ទង​តាម​លេខ​ទូរសព្ទ ០៨៦ ៩០៥ ៧៥៧, ០៩៣ ៥៥៤ ៩៩៩ និង ០១៥ ៤៦៩ ៩៤១៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;