អវកាសយានិក​ចិន​ទី​១​ថា សករាជ​នៃ​ស្ថានីយ​អវកាស​ចិន​ បាន​ចាប់ផ្ដើម​ហើយ

  • 2018-07-09 07:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយ​ឧត្តមសេនីយ Yang Liwei នាយក​ផ្នែក​វិស្វកម្ម​អវកាស​ចិន និង​ជា​អវកាសយានិក​ចិន​ទី​១ បាន​ថ្លែង​ថា ចិន​កំពុង​បង្កើត​ផ្នែក​ស្នួល​នៃ​ស្ថានីយ​អវកាស​របស់​ខ្លួន ដើម្បី​បង្ហោះ​នៅ​ក្នុង​ឆ្នាំ​២០២០​។

លោក​នាយ​ឧត្តមសេនីយ Yang Liwei ជាអវកាសយានិកចិនទី១ (រូបថត៖ XINHUA)
លោក Yang បាន​ប្រាប់​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ផ្នែក​សាកល្បង​ចំនួន​ពីរ នឹង​ត្រូវ​បញ្ជូន​ទៅ​ទី​អវកាស​នៅ​ក្នុង​ឆ្នាំ​២០២១ និង​២០២២ ហើយ​គេ​នឹង​បញ្ជូន​អវកាសយានិក និង​យាន​អវកាស​ដើម្បី​នាំ​សម្ភារៈ​ទៅ​កាន់​ស្ថានីយ​អវកាស នៅ​ក្នុង​ឆ្នាំ​២០២១ និង ២០២២ ផង​ដែរ។

អវកាស​យានិក​ទី​១​របស់​ចិន​បន្ត​ថា បន្ទាប់ពី​ការ​បង្កើត​ផ្នែក​ស្នួល​របស់​ស្ថានីយ​អវកាស​រួច គេ​នឹង​បញ្ជូន​តេលេស្កុប​អុបទិក​ដ៏​ធំ​មួយ ដើម្បី​បង្ហោះ​ជាមួយ​ស្ថានីយ​អវកាស នៅ​លើ​គន្លង​ផែនដី​តែ​មួយ​។

អំឡុង​ការ​ពង្រីក​ស្ថានីយ​អវកាស​ខាងលើ បេសកកម្ម​ជា​ច្រើន​ទៀត​នឹង​ត្រូវ​ធ្វើឡើង​រៀងរាល់ ៥​ឆ្នាំ​ម្ដង ដើម្បី​បញ្ជូន​មនុស្ស​ទៅ​កាន់​ស្ថានីយ​អវកាស ខុស​ពី​ជាង​១​ទសវត្សរ៍​កន្លងទៅ​ ដែល​ចិន​បាន​បញ្ជូន​អវកាសយានិក​រៀង​រាល់ ២ ឬ​៣​ឆ្នាំ​ម្ដង។

រូបគំរូ ស្ថានីយអវកាសចិន (រូបថត៖ ALAMY)

សូម​បញ្ជាក់​ថា លោក Yang បាន​កើត​នៅ​ឆ្នាំ​១៩៦៥ នៅ​តំបន់ Suizhong នៃ​ក្រុង Huludao ភាគ​ឦសាន​ខេត្ត Liaoning ប្រទេស​ចិន។ លោក​បាន​ក្លាយជា​អវកាសយានិក​ចិន​ទី​១ ដែល​បាន​ទៅ​ដល់​ទី​អវកាស ដោយ​យាន​អវកាស Shenzhou-5 កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០០៣​៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;