ក្រសួង​ចាប់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​ប៉ុន្មាន​នៅ​ខែ​មិថុនា?

  • 2018-07-10 00:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨ មាន​​​ការ​ចាប់​ឃាត់​ទុក​រថយន្ត​ដឹក​លើស​ទម្ងន់​​បាន​ចំនួន ២១២​គ្រឿង និង​ពិន័យ​ជា​ប្រាក់​បាន​ជាង ៥០០​លាន​រៀល។

ក្រសួង​សាធារណការ បាន​បញ្ជាក់​ថា បើ​ធៀប​នឹង​ខែ​ឧសភា​កន្លង​ទៅ ចំនួន​ដែល​ចាប់​បាន​ខាង​លើ​​​នេះ មាន​ការ​កើន​ឡើង​ចំនួន ១១​គ្រឿង។ ក្នុង​ចំណោម​រថយន្ត​ដែល​​ត្រូវ​ចាប់​បាន មាន​ផ្ទុក​លើស​ទម្ងន់​ចាប់ពី​៥​តោន រហូត​ដល់ ៤៦​តោន៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;