មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​អូស្ត្រាលី ​ចាប់​បាន​ក្រពើ​ធំ​១ក្បាល ​ក្រោយ​ស្វែង​រក​ជិត​ ១ទសវត្សរ៍​

  • 2018-07-10 10:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​អភិរក្ស​សត្វព្រៃ នៅ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី បាន​រក​ឃើញ​និង​ចាប់​បាន​ក្រពើ​ដ៏​ធំ​១​ក្បាល ដែល​មាន​ទម្ងន់ ៦០០​គីឡូក្រាម បន្ទាប់​ពី​ប្រទះ​ឃើញ​លើក​ដំបូង​កាល​ពី ៨​ឆ្នាំ​មុន។

ក្រពើ ដែលមានទម្ងន់ ៦០០គីឡូក្រាម កំពុងជាប់ចំណង (រូបថត៖ Northern Territory Parks and Wildlife)
ក្រពើ ដែល​មាន​អាយុ​ជាង៦០​ឆ្នាំ​នេះ ត្រូវ​បាន​ចាប់​នៅ​ទន្លេ Katherine ។ វា​មាន​ប្រវែង​ជិត ៥​ម៉ែត្រ ដែល​មិន​ធ្លាប់​មាន​កន្លង​មក ក្នុង​តំបន់​ខាងលើ។ ក្រពើ​ដែល​មាន​ប្រវែង​វែង​បំផុត ត្រូវ​ចាប់​បាន​កាល​ពី​ឆ្នាំ​២០១១ ដោយ​មាន​ប្រវែង​ត្រឹម​តែ ៤,៦​ម៉ែត្រ​តែ​ប៉ុណ្ណោះ។

លោកស្រី Tracey Duldig នាយក​ស្ដីទី​ផ្នែក​សត្វព្រៃ​នៅ​តំបន់​ភាគ​ខាង​ជើង បាន​ឲ្យដឹង​ថា ការ​ចាប់​ក្រពើ​ទឹកប្រៃ​នេះ គឺ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​ប្រជាជន។ មន្ត្រី​អភិរក្ស​សត្វព្រៃ បាន​បញ្ជូន​ក្រពើ​ដដែល​ទៅ​កាន់​កសិដ្ឋាន​ក្រពើ​មួយ​កន្លែង នៅ​តំបន់ Katherine ។

សូម​បញ្ជាក់​ថា មន្ត្រី​អូស្ត្រាលី​នៅ​តំបន់​ភាគ​ខាង​ជើង បាន​ចាប់​ក្រពើ​ទឹកប្រៃ​ចំនួន ១៨៧​ក្បាល​រួច​មក​ហើយ ក្នុង​ឆ្នាំ​២០១៨​នេះ​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;