គីម ជុងអ៊ុន ទៅ​ពិនិត្យ​រោងចក្រ និង​សំណង់​ជិត​ព្រំដែន​ចិន

  • 2018-07-11 02:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង បាន​ទៅ​ពិនិត្យ​រោងចក្រ និង​ការដ្ឋាន​សំណង់​ជាច្រើន​នៅ​ទីក្រុង Samjiyon ដែល​ជា​តំបន់​ភ្នំ ជាប់​ខេត្ត Jilin របស់​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង KCNA កាលពី​ថ្ងៃ​ទី១០ ខែ​កក្កដា ២០១៨ ម្សិលមិញ។

លោក គីម ជុងអ៊ុន ចុះ​ពិនិត្យ​រោងចក្រ​មួយ​កន្លែង នៅ​ក្រុង Samjiyon (រូបភាព៖ KCNA)

លោក គីម បាន​ប្រកាស​ថា នឹង​កសាង​ទីក្រុង Samjiyon ឲ្យ​ទៅ​ជា​ក្រុង​គំរូ​របស់​ប្រទេស​កូរ៉េខាងជើង។ លោក​បញ្ជាក់​ថា ទីក្រុង​គំរូ​ដែល​មាន​អរិយធម៌​ទំនើប​មួយ​នៅ​លើ​ភ្នំ គួរ​តែ​ត្រូវ​បាន​អភិវឌ្ឍ​ជា​ផ្នែក​មួយ​នៃ​ការ​សាងសង់​នៅ​ក្នុង​ជនបទ Samjiyon ដែល​មាន​ការ​បែងចែក​លើ​ផ្នែក​អប់រំ គេហដ្ឋាន វិថី​ទំនើប ឧស្សាហកម្ម កីឡា អប់រំ​វប្បធម៌ សេវាកម្ម​ពាណិជ្ជកម្ម និង​ទេសចរណ៍។

លោក គីម បាន​ប្រកាស​ថា កូរ៉េខាងជើង​នឹង​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​អភិវឌ្ឍ​នុយក្លេអ៊ែរ ទៅ​ផ្ដោត​អាទិភាព​លើ​ការ​កសាង​សេដ្ឋកិច្ច​បែប​សង្គម​និយម។ លោក គីម បាន​ថ្លែង​ដូច្នេះ ទៅ​កាន់​សមាជិក​បក្ស​កាលពី​ខែ​មេសា កន្លង​ទៅ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;