Ronaldo មាន​កំណត់ត្រា​សំខាន់​ៗ​អ្វីខ្លះ នៅ ​Real Madrid ?

  • 2018-07-11 03:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​ចែក​ផ្លូវ​ពី​ក្លឹប​អេស្ប៉ាញ Real Madrid ទៅ​ក្លឹប​អ៊ីតាលី Juventus ជា​ផ្លូវ​ការ កាល​ពី​យប់​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៨​។ កីឡាករ​វ័យ​៣៣ឆ្នាំ​នេះ ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន ៨៨​លាន​ផោន (ប្រហែល ១១៧​លាន​ដុល្លារ​អាមេរិក)។

ថ្ងៃនេះ [ខ្លីៗ] សូម​លើក​យក​នូវ​កំណត់ត្រា​សំខាន់​ៗ របស់​ Ronaldo ក្នុង​ពេល​ដែល​ជា​កីឡាករ​របស់​ក្លឹប​អធិរាជ​ស Real Madrid រយៈ​ពេល ៩​ឆ្នាំ​កន្លង​ទៅ (២០០៩-២០១៨)៖

Ronaldo (រូបថត៖ Reuters)
- Ronaldo រក​បាន ៤៥១គ្រាប់ ​ក្នុង ៤៣៨​ប្រកួត​នៅ Real Madrid (៣១១​គ្រាប់ នៅ ​La Liga)
  • កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ UEFA Champions League របស់ Ronaldo គឺ ១៤​គ្រាប់ ​ក្នុង​រដូវ​កាល​២០១៣-១៤

  • Ronaldo រក​បាន ១០៥​គ្រាប់ នៅ Champions League ឲ្យ Real Madrid

  • ឈ្នះ​ជើងឯក Champions League ៤​លើក​ជាមួយ Real Madrid

  • ឈ្នះ​ជើង​ឯក La Liga ២​លើក (២០១១-១២ និង ២០១៦-១៧)

Ronaldo អបអរពេលស៊ុតបញ្ចូលទីឲ្យ Real Madrid (រូបថត៖ EPA)
  • Ronaldo ឈ្នះ​ពាន​រង្វាន់​សរុប ១៦​លើកជាមួយ Real Madrid

  • ឈ្នះ​ពាន​រង្វាន់ Ballon d'Or ចំនួន ៥​លើក (១លើកនៅ Manchester United)

  • រក​បាន ហ៊ែតទ្រីក នៅ Real ចំនួន ៣៤​លើក​នៅ La Liga

  • រដូវកាល​ដែល Ronaldo ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត គឺ​រដូវកាល ២០១៤-១៥ ដោយ​រក​បាន ៦១គ្រាប់​ នៅ​គ្រប់​កម្មវិធី​ប្រកួត (៤៨គ្រាប់​នៅ La Liga) ។

  • តម្លៃ ៨០​លាន​ផោន ដែល Real ទិញ Ronaldo ពី Manchester United គឺ​ជា តម្លៃ​ខ្លួន​កីឡាករ​ថ្លៃ​បំផុត មិន​ធ្លាប់​មាន កាលពីឆ្នាំ​២០០៩៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;