EDC ជូនដំណឹង​ពីការ​ផ្តាច់​ភ្លើង​រយៈពេល​៤ថ្ងៃ

  • 2018-07-11 04:28:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន​ពីថ្ងៃទី​១២ ដល់ ១៥ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

កម្លាំងជំនាញ រុះរើខ្សែកាប និង​ខ្សែភ្លើង នៅចំណុច១កន្លែង តាមបណ្តោយមហាវិថីព្រះមុនីវង្ស កាលពីពេលកន្លងមក
**ពេលវេលា និង​ទីកន្លែង​ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន**៖

១. ថ្ងៃទី១២ ខែ​កក្កដា៖ សង្កាត់​បឹងកក់​ទី១ និង​ចាក់អង្រែ​ក្រោម ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃទី​១៣ ខែ​កក្កដា៖ សង្កាត់​បឹងកក់​ទី១ ដង្កោ ព្រៃស កាកាប​ទី១ និង​កាកាប​ទី២ ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

៣. ថ្ងៃទី​១៤ ខែ​កក្កដា៖ សង្កាត់​ទឹកថ្លា អូរ​បែកក្អម ចោមចៅ​ទី១ ឃ្មួញ និង​តំបន់​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ចាប់ពី​សង្កាត់​ចោមចៅ​ទី៣ ដល់ ឃុំ​ឆក់ឈើនាង ក្នុងស្រុក​អង្គស្នួល ខេត្ត​កណ្តាល ចាប់ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

៤. ថ្ងៃទី១៥ ខែកក្កដា៖ ទឹកថ្លា អូរបែកក្អម ស្ទឹងមានជ័យ​ទី១ ស្ទឹងមានជ័យ​ទី៣ ក្រាំងធ្នង់ គោកឃ្លាង កាកាបទី១ និង​កាកាបទី២ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៤​ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;