ក្រូអាត មាន​ប្រវត្តិ​បែបណា ក្នុង​ប្រវត្តិ​សាស្រ្ដ​ World Cup?

  • 2018-07-12 08:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រូអាត ឬ ក្រូអាស៊ី (ជាភាសាអង់គ្លេស៖ Croatia) បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ក្នុង​ពិភព​បាល់ទាត់ ក្រោយ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី។ តើ​ក្រុម​នេះ ធ្លាប់​មាន​ប្រវត្តិ​បែបណា ក្នុង​ប្រវត្តិសាស្រ្ដ World Cup?

មុន​ចូល​ដល់​ក្រុមបាល់ទាត់ជម្រើសជាតិ​ក្រូអាត [ខ្លីៗ] សូម​បង្ហាញ​ត្រួសៗ​ពី​​ប្រទេសនេះ​បន្តិចសិន។ ក្រូអាត មាន​ឈ្មោះ​ផ្លូវការ​ថា​ សាធារណរដ្ឋក្រូអាត។ ប្រទេស​នេះ មាន​ផ្ទៃ​ដី​ ៥៦ ៥៩៤គីឡូម៉ែត្រការ៉េ និង​មានប្រជាជន ជាង ៤លាន​នាក់ (ក្នុងឆ្នាំ២០១៧)។ ក្រូអាត បាន​ទទួល​ឯករាជ្យ​ពី​សាធារណរដ្ឋសហព័ន្ធសង្គមនិយម​យូហ្គោស្លាវី កាលពីឆ្នាំ ១៩៩១។ ចាប់តាំងពី​ពេលនោះមក ក្រុម​បាល់ទាត់​ជម្រើសជាតិ​ក្រូអាត​ ត្រូវ​បាន​បង្កើតឡើង និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ FIFA និង UEFA នៅឆ្នាំ ១៩៩៣។

ក្រោយ​បង្កើត​ឡើង​បាន​តែ​ប៉ុន្មាន​ឆ្នាំ ក្រូអាត បាន​ទទួល​ជោគជ័យ​យ៉ាង​សម្បើម ដោយ​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ឆ្នាំ​១៩៩៦ (2016 Euro) និង​បន្ត​រហូត​ឆ្លង​ផុត​ពូល ដល់​វគ្គ ៨ក្រុម​ចុងក្រោយ។ សករាជ្យ​មាស​របស់​ក្រូអាត បាន​បន្ត​ដល់ ឆ្នាំ ១៩៩៨។

នៅ FIFA World Cup 1998 ក្រូអាត បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ក្នុង​នាម​ជា​ចក្រុម​ដែល​បង្ហាញ​ខ្លួន​លើក​ដំបូង តែ​អាច​​បំបាក់​ក្រុមខ្លាំងៗ​ជាច្រើន រហូត​ដល់​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ ៣។

កាលពី World Cup 1998 លើ​ទឹកដី​បារាំង​នោះ ក្រូអាត ស្ថិត​ក្នុង​ពូល H ជាមួយ​អាហ្សង់ទីន ហ្សាម៉ៃកា និងជប៉ុន។ ឆ្លង​កាត់​ ៣ប្រកួត​ក្នុង​ពូល ក្រូអាត ឈ្នះ២ ចាញ់ ១ (ឈ្នះហ្សាម៉ៃកា ៣-១, ឈ្នះជប៉ុន ១-០ និងចាញ់អាហ្សង់ទីន ០-១) ទទួល​បាន​ចំណាត់ថ្នាក់​លេខ២ ក្នុង​ពូល។ ឡើង​ដល់​វគ្គ ១៦ក្រុមចុងក្រោយ ក្រុម​នេះ បាន​ទម្លាក់​រ៉ូម៉ានី ដែល​ជា​ជើងខ្លាំង​មួយ​នៅ​អឺរ៉ុបលកាលពី​ជំនាន់នោះ។ នៅ​វគ្គ ៨ក្រុម​ ក្រូអាត បាន​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់ ៣-០ រួច​ឡើង​ទៅ​ជួប​ក្រុម​ម្ចាស់ផ្ទះ​បារាំង នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​នោះ ក្រូអាត បាន​ស៊ុត​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​បារាំង ប៉ុន្តែ​ត្រូវ​បារាំង វាយបក​វិញ ២គ្រាប់។ នៅ​វគ្គ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ៣ ក្រូអាត បាន​យកឈ្នះ​ក្រុមខ្លាំង ហូឡង់ ២-១។

យ៉ាងណាក្ដី យុគ​មាស​នៃ​បាល់ទាត់​ក្រូអាត​ បាន​បញ្ចប់។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;