ដូណាល់ ត្រាំ បញ្ចេញ​សារលិខិត​មួយ​ដែល​ទទួល​បាន​ពី គីម ជុងអ៊ុន

  • 2018-07-13 03:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​ទី១២ ខែ​កក្កដា ២០១៨ ម្សិលមិញ បាន​បញ្ចេញ​សារលិខិត​មួយ ដែល​លោក​ទទួល​បាន​ពី​លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង។ ការ​បញ្ចេញ​សារលិខិត​នោះ គឺ​ក្រោយ​លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ទៅ​ជួប​ចរចា​ជាមួយ​ភាគី​កូរ៉េខាងជើង កាលពី​សប្ដាហ៍​មុន ស្ដី​ពី​បញ្ហា​ការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ អំឡុង​ជំនួប​ចចារ​ជា​ប្រវត្តិសាស្រ្ដ នៅ​សណ្ឋាគារ Capella Hotel នៅ​សិង្ហបុរី នាថ្ងៃ​១២ ខែមិថុនា
ក្នុង​សារ​លិខិត ៤​ឃ្លា​​នោះ លោក គីម បាន​លើក​ឡើង​ថា "ខ្ញុំ​ជឿជាក់​យ៉ាង​រឹងមាំ​ថា ឆន្ទៈ​ដ៏​ខ្លាំងក្លា ការ​ខិតខំ​ដ៏​ស្មោះស្ម័គ្រ និង​យន្តការ​តែ​មួយ​រវាង​រូប​ខ្ញុំ និង​ឯកឧត្ដម​ប្រធានាធិបតី បាន​សំដៅ​ទៅ​កាន់​ការ​បើក​ទ្វា​អនាគត​ថ្មី​មួយ​រវាង​កូរ៉េខាងជើង និង​អាមេរិក នឹង​ពិតជា​នាំ​រក​លទ្ធផល​ផ្លែផ្កា"។

តាមរយៈ Twitter លោក ត្រាំ ថា សារលិខិត​របស់​លោក គីម ជុងអអ៊ុន គឺ​ជា​ដំណើរការ​ដ៏​អស្ចារ្យ ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង។

សូម​បញ្ជាក់​ថា ក្នុង​សារលិខិត​នោះ លោក គីម ក៏​បាន​លើក​ឡើង​ពី​ជំនួប​កំពូល​រវាង​រូប​លោក និង​លោក ដូណាល់ ត្រាំ នៅ​សិង្ហបុរី កាលពី​ថ្ងៃ​ទី១២ ខែ​មិថុនា ២០១៨​ថា គឺ​ជា​ការ​ចាប់ផ្ដើម​ដំណើរ​ដ៏​មាន​អត្ថន័យ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;