ចិន​បញ្ជូន​យន្តហោះ​យោធា ៥​ប្រភេទ​ទៅ​ប្រទេស​រុស្ស៊ី

  • 2018-07-13 07:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កង​កម្លាំង​អាកាស​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន នឹង​បញ្ជូន​យន្តហោះ​យោធា​ចំនួន ៥​ប្រភេទ​ទៅ​កាន់​ប្រទេស​រុស្ស៊ី ​ដូចជា យន្តហោះ​ទម្លាក់​គ្រាប់​បែក H-6K, យន្តហោះ​ចម្បាំង J-10A, យន្តហោះ​ចម្បាំង JH-7A និង​យន្តហោះ​ដឹក​ជញ្ជូន​សម្ភារៈ​យោធា IL-76 និងY-9។ ការ​បញ្ជូន​ទៅ​នេះ គឺ​ដើម្បី​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​កងទ័ព​អន្តរជាតិ​នៅ​រុស្ស៊ី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ។

ព្រឹត្តិការណ៍​កីឡា​នេះ ជា​គំនិត​ផ្ដួចផ្ដើម​​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ដោយ​មាន​កិច្ច​សហការ​រួម​ជាមួយ​នឹង​ចិន បេឡារូស អាហ្សេបៃហ្សង់ កាហ្សាក់ស្ថាន អាមេនី និង​អ៊ីរ៉ង់។

សូម​បញ្ជាក់​ថា វា​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ចិន​បញ្ជូន​យន្តហោះ​យោធា H-6K និង Y-9 ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​នៅ​ក្រៅ​ប្រទេស។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​កងងទ័ព​រំដោះ​ប្រជាជន​ចិន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ៕

ប្រភព៖ CCTV ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;