កូរ៉េខាងត្បូង បញ្ជូន​យន្តហោះ​ចម្បាំង​ ស្ទាក់​​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី

  • 2018-07-14 02:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​សុក្រ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៨ បាន​បញ្ជូន​យន្តហោះ​ចម្បាំង ដើម្បី​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី ចំនួន ២​គ្រឿង ដែល​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​របស់​កូរ៉េខាងត្បូង ចំនួន ៤​លើក ក្នុង​ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់​ពេល​ជាង ៣​ម៉ោង​។

យន្តហោះទម្លាក់គ្រាប់បែក Tupolev Tu-95 របស់រុស្ស៊ី ហោះក្នុងពិធីហាត់សមមួយកាលពីខែឧសភា ឆ្នាំ២០១៨ (រូបថត៖ Strait Times)
កូរ៉េខាងត្បូង មិន​បាន​បញ្ជាក់​លម្អិត​ពី​ចំនួន​យន្តហោះ​ចម្បាំង​ដែល​ខ្លួន​បាន​បញ្ជូន​ទៅ​នោះទេ។ ចំណែក​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ TU-95 ចំនួន ២​គ្រឿង ត្រូវ​បាន​ហោះ​អម​ដំណើរ​ដោយ​យន្តហោះ​ចម្បាំង​ប្រភេទ Su-35 នៅ​លើ​ដែន​ទឹក​អន្តរជាតិ​នៃ​សមុទ្រ​ជប៉ុន ពោល​គឺ​សមុទ្រ​លឿង និង​ភាគ​ខាងកើត​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​។

ប្រភព​ដដែល​បន្ត​ថា យន្តហោះ​ទាំងនេះ ត្រូវ​បាន​ស្ទាក់​ដោយ​យន្តហោះ​កូរ៉េខាងត្បូង​ប្រភេទ F-15 និង F-16 ព្រមទាំង​យន្តហោះ F-2A របស់​ជប៉ុន​នៅ​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ដែល​យន្តហោះ​ត្រូវ​បាន​ហោះហើរ​៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;