ចេញ​តម្លៃ Galaxy Note9 ពី​ Samsung ប្រទេសប៉ូឡូញ

  • 2018-07-14 07:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាងណាក្ដី​បើ​តាម​​ការ​លេច​ចេញ​ដំណឹង​ពី​ Samsung នៃ​ប្រទេស​ប៉ូឡូញ​ Galaxy Note9 ​នឹង​មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ៩៩០ អឺរ៉ូ (ប្រហែល ១១០០ដុល្លារ)។ បើ​បម្លែង​ទៅ​ជា​តម្លៃ​លក់​នៅ​សហរដ្ឋអាមេរិក​ ដោយ​ដក​តម្លៃ​ពន្ធ​ ២០% នោះ តម្លៃ Note9 នៅ​សហរដ្ឋអាមេរិក​គឺ​ប្រមាណ​ ៩៦០ ដុល្លារ។ តម្លៃ​នេះ​គឺ​មិន​ថ្លៃ​លើស Galaxy Note8 ដែល​លក់​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ ដោយ​ Note 8 មាន​តម្លៃ ៩៥០ ​ដុល្លារ​។

Galaxy Note 8
ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ដូច​ពាក្យ​ចចាមអារ៉ាម​​កន្លង​មក​ដូច​ជា​ប៊ិច​ S-Pen មាន​ប្រព័ន្ធ​ Bluetooth, មាន​ជម្រើស​ពណ៌​​ខ្មៅ, ខៀវ និង​ពណ៌​ស្វាយ។ Galaxy Note9 នឹង​ប្រកាស​ចេញ​នៅថ្ងៃ​ទី​ ៩ ខែ​សីហា​ខាង​មុខនេះ៕

ប្រភព៖ Sabay News ប្រែសម្រួល៖ សុខហេង

អត្ថបទថ្មី
;