បារាំង​គ្រង​ជើងឯក World Cup ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រជាមួយ​ក្រូអាត ដែល​មាន​គ្រាប់​បាល់ ៦​គ្រាប់

  • 2018-07-15 21:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បារាំង​បាន​ក្លាយជា​ជើងឯក World Cup 2018 ក្រោយ​បាន​បំបាក់​ក្រូអាត នៅ​វគ្គផ្ដាច់​ព្រាត់ ដោយ​លទ្ធផល ៤-២ កាលពី​យប់​មិញ។ ក្នុង​នោះ ៤​គ្រាប់​របស់​បារាំង ធ្វើ​បាន​ដោយ​គ្រាប់​បាល់​អនហ្គោល​របស់​កីឡាករ​ក្រូអាត​នៅ​នាទី​១៨ បាល់​ពិន័យ ១១​ម៉ែត្រ​របស់ Griezmann នៅ​នាទី​៣៨ ការ​ស៊ុត​បញ្ចូល​ទី​របស់ Pogba នៅ​នាទី៥៩ និង Mbappe នៅ​នាទី​៥៤។

កីឡាករបារាំងនាំគ្នាអបអរសាទរការគ្រងជើងឯក World Cup 2018 (រូបភាព៖ Reuters)

ចំណែក ២​គ្រាប់​របស់​ក្រូអាត ធ្វើ​បាន​ដោយ Perisic នៅ​នាទី​២៨ និង Mandzukic នៅ​នាទី​៦៩៕

កីឡាករបារាំងនាំគ្នា​លើក​បោះគ្រូ​បង្វឹករបស់ខ្លួន (រូបភាព៖ Reuters)

ទស្សនាវីដេអូ​ការ​ប្រកួត​រវាង​បារាំង និង​ក្រូអាត

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;