លោក Deschamps ជា​អ្នក​ទី៣​ដែល​ឈ្នះ​ World Cup ក្នុង​នាម​ជា​កីឡាករ​និង​គ្រូ​បង្វឹក

  • 2018-07-16 01:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Didier Deschamps បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​បារាំង លើក​ពាន​រង្វាន់​ FIFA World Cup 2018 និង​ជា​ការ​ឈ្នះ​ជា​លើក​ទី២ បន្ទាប់ពី​បំបាក់​ក្រុម​ក្រូអាត ដោយ​លទ្ធផល ៤-២ នៅ​វគ្គផ្តាច់ព្រ័ត្រ នា​កីឡដ្ឋាន Luzhniki ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី។ ជ័យជម្នះ​នេះ មាន​ន័យ​ថា លោក Deschamps គឺ​ជា​មនុស្ស​ទី៣ ដែល​ឈ្នះ​ពានរង្វាន់​នេះ ទាំង​ក្នុង​នាម​ជា​កីឡាករ និង​ក្នុងនាម​ជា​គ្រូ​បង្វឹក។

សមាជិកក្រុមបារាំង លើកបោះលោក Deschamps បន្ទាប់ពីបារាំងក្លាយជាជើងឯក World Cup 2018 (រូបថត៖ Reuters)
គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ តាម​ស្មើ​កំណត់ត្រា​របស់​លោក Mario Zagallo និង​លោក Franz Beckenbauer ។ លោក Dechamps បាន​ឈ្នះ​ពាន World Cup កាល​ពី​ឆ្នាំ១៩៩៨ ក្នុង​នាម​ជា​កីឡាករ និង ឆ្នាំ​២០១៨ ក្នុង​នាម​ជា​គ្រូ​បង្វឹក​។
Mario Zagallo (រូបថត៖ MaltaToday)

លោក Zagallo ឈ្នះ​ពាន​រង្វាន់ World Cup ជាមួយ​ប្រេស៊ីល ក្នុង​នាម​ជា​កីឡាករ នៅ​ក្នុង​ឆ្នាំ​១៩៥៨ និង ​១៩៦២ ។ បន្ទាប់មក លោក​បាន​ក្លាយ​ជា​គ្រូ​បង្វឹក ដឹកនាំ​ប្រេស៊ីល​លើក​ពាន World Cup នៅ​ក្នុង​ឆ្នាំ​១៩៧០។

លោក Franz Beckenbauer លើកពាន World Cup ក្នុងនាមជាកីឡាករ (រូបថត៖ fineartamerica.com)

ចំណែក​លោក Beckenbauer បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ខាង​លិច​ឈ្នះ World Cup កាលពី​ឆ្នាំ​១៩៧៤ ក្នុង​នាម​ជា​កីឡាករ មុន​ពេល​ដែល​លោក​ក្លាយ​ជា​គ្រូ​បង្វឹក ជួយ​ឲ្យ​ក្រុម​ដដែល​លើក​ពាន World Cup ក្នុង​ឆ្នាំ​១៩៩០​៕

លោក Didier Deschamps

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;