ជំនួប​កំពូល​ជា​លើក​ដំបូង​រវាង​លោក ត្រាំ និង​លោក ពូទីន នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ

  • 2018-07-16 08:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី នឹង​ជួប​ពិភាក្សា​គ្នា​លើក​ដំបូង ក្នុង​ជំនួប​កំពូល​មួយ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Helsinki របស់​ប្រទេស​ហ្វាងឡង់ នា​ថ្ងៃ​ទី១៦ ខែ​កក្កដា ២០១៨​នេះ។ ការ​ជួប​ចរចា​រវាង​កំពូល​មេដឹកនាំ​ពិភពលោក​ទាំង​ពីរ​នេះ គឺ​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ភាព​តានតឹង​ជាមួយ​គ្នា​លើ​បញ្ហា​ជាច្រើន។

លោក ត្រាំ ជួប​ជាមួយ​លោក ពូទីន អំឡុង​កិច្ចប្រជុំ G20 នៅ​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០១៧ (រូបភាព៖ Reuters)
លោក ត្រាំ បាន​ទៅ​ដល់​ប្រទេស​ហ្វាងឡង់ តាំង​ពី​ល្ងាច​ថ្ងៃ​ទី១៥ ខែ​កក្កដា ២០១៨ ម្សិលមិញ។ ចំណែក​លោក ពូទីន វិញ នឹង​ទៅ​ដល់​ប្រទេស​ហ្វាងឡង់ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​កក្កដា ២០១៨​នេះ។ មេដឹកនាំ​ទាំង​ពីរ​នឹង​ជួប​ចរចា​គ្នា មួយ​ទល់​មួយ អប​ដោយ​អ្នក​បកប្រែ​ម្នាក់​ប៉ុណ្ណោះ។ បន្ទាប់​មក ប្រធានាធិបតី​ទាំង​ពីរ​នឹង​ធ្វើ​សន្និសីត​សារព័ត៌មាន​ពី​លទ្ធផល​នៃ​ជំនួប​កំពូល។

ជំនួប​កំពូល​នេះ គឺ​ធ្វើ​ឡើង​ខណៈពេល​ដែល​ប្រទេស​រុស្ស៊ី និង​ប្រទេស​បស្ចឹម​លោក កំពុង​មាន​ភាព​តានតឹង​ជាមួយ​គ្នា​លើ​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​អ៊ីរ៉ង់ ស៊ីរី គ្រីមមៀ ជាពិសេស​គឺ​បញ្ហា​ពាណិជ្ជកម្ម និង​យោធា។

ក្រៅ​ពី​ជំនួប​ចរចា​គ្នា លោក ត្រាំ និង​លោក ពូទីន ក៏​នឹង​ជួប​ជាមួយ​លោក Sauli Niinisto ប្រធានាធិបតី​ហ្វាងឡាំង​ផង​ដែរ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;