ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះ​អាសន្ន​ហើយ

  • 2018-07-17 01:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា មក​ដល់​ម៉ោង​៦:៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧ កក្កដា​នេះ ស្ពាន​អូរគគី​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​កំណាត់ ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចំណុច​ព្រំ​ប្រទល់​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កំពង់ស្ពឺ ចន្លោះ​គីឡូម៉ែត១០៦ និង ១០៧ ក្នុង​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់​រទេះ កំពុង​ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​ហូរ​កាត់ ហើយ​ចរាចរណ៍​ឆ្លងកាត់​ ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ដើម្បី​សុវត្ថិភាព។

កងរាជអាវុធហត្ថ កំពុងរៀបចំសណ្ដាប់ធ្នាប់ នៅកំណាត់ ផ្លូវ​ជាតិ​លេខ ៤ ដែលត្រូវបានលិច ចន្លោះ​គីឡូម៉ែត១០៦ និង ១០៧ (រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម)
កងរាជអាវុធហត្ថស្រុកកំពង់សិលា បាន​ឲ្យដឹង​ថា ស្ពាន​អូរ​គគី​ កំពុង​ត្រូវ​បាន​ទឹក​បាន​ហូរកាត់​កាត់​លើ​ស្ពាន​ប្រហែល ១០០ម៉ែត្រ ក្នុង​កម្ពស់​លើស្ពាន​ប្រហែល​មួយ​ម៉ែត្រ ដែល​ខណៈ​នេះ​នៅ​កន្លែង​កើត​ហេតុ​អាជ្ញាធរ​កំពុង​រៀបចំ​សណ្តាប់​ធ្នាប់​៕
រថយន្ត ត្រូវបកត្រឡប់ក្រោយ ដោយសារផ្លូវលិចទឹក (រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម)
(រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម)
(រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម)

អត្ថបទ៖ សោភា

អត្ថបទថ្មី
;