អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់ ស្វាគមន៍​ក្រុម​ក្រូអាត ក្រោយ​ត្រឡប់​ពី World Cup

  • 2018-07-17 02:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ​ក្រូអាត បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ពី​សំណាក់​អ្នក​គាំទ្រ​រាប់​ម៉ឺននាក់​ ដែល​រង់ចាំ​នៅ​តាម​ដង​ផ្លូវ​នានា នៅ​ក្រុង​ Zagreb ក្នុង​ដំណើរ​វិល​ត្រឡប់​ពី​ព្រឹត្តិការណ៍ FIFA World Cup ដែល​ទើបតែ​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​។

ក្រុមជម្រើសជាតិក្រូអាត នៅលើរថយន្ត អបអរជាមួយអ្នកគាំទ្ររបស់ខ្លួន នៅក្រុង Zagreb
ទោះបីជា​ក្រូអាត បាន​ត្រឹម​ជា​ជើងឯក​រង​ក៏ដោយ ក៏​អ្នក​គាំ​ទ្រ​ក្រូអាត បង្ហាញ​សេចក្ដី​ស្រឡាញ់ ​ដោយ​ខ្លះ​បាន​គ្រវី​ទង់ជាតិ និង​ស្លៀកពាក់​ឈុត​ក្រូអាត។ អ្នកគាំទ្រ​ខ្លះ​ទៀត បាន​ស្រែក​ថា "ជើងឯក! ជើងឯក!” បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ ធ្វើបាន​យ៉ាង​ល្អ​ដោយ​អាច​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្រូអាត​ឡើយ​។

សូម​ជម្រាប​ថា ក្រូអាត បាន​ចាញ់​បារាំង ដោយ​លទ្ធផល ៤-២ កាលពី​ថ្ងៃ​អាទិត្យ​ នា​ក្រុង​មូស្គូ ស្រប​ពេល​ដែល​តារា​បាល់ទាត់​ឆ្នើម និង​ជា​ប្រធាន​ក្រុម Luka Modric ទទួល​បាន​ពានរង្វាន់​បាល់​មាស ដែល​ជា​ពាន​រង្វាន់​សម្រាប់​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​៕

ទស្សនាទិដ្ឋភាពផ្សេងៗ នៃការវិលត្រឡប់របស់ក្រុមជម្រើសជាតិក្រូអាត

ជម្រើសជាតិក្រូអាត ចុះពីលើយន្តហោះ នៅព្រលានយន្តហោះមួយនៅក្រូអាត (រូបថត៖ Sky Sports)
អ្នកគាំទ្ររាប់ម៉ឺននាក់ អបអរនៅក្រុង Zagreb (រូបថត៖ EPA)
(រូបថត៖ EPA)
(រូបថត៖ EPA)
(រូបថត៖ Reuters)
(រូបថត៖ Reuters)
(រូបថត៖ Reuters)
(រូបថត៖ Reuters)

ទស្សនាវីដេអូ

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;