គ.ជ.ប បង្ហាញ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ ​ដល់​ភាគី​ពាក់ព័ន្ធ​នៅ​ព្រឹក​នេះ

  • 2018-07-17 03:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បានធ្វើការ​បង្ហាញ​ទឹកខ្មៅ​ជ្រលក់​ដៃ​សម្រាប់​បម្រើ​ដល់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ដល់​តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សមាគម​ជាតិ និង​អន្តរជាតិ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នៅ​សាល​សន្និសីទ​សារព័ត៌មាន​ គ.ជ.ប។

ក្នុង​ឱកាស​នេះ លោក ហ៊ឺ រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ គ.ជ.ប បាន​​បញ្ជាក់​​ថា ការ​សាកល្បង​ជ្រលក់​ទឹក​ខ្មៅ គឺ​មាន​អ្នក​សាកល្បង​ចំនួន ១២​នាក់ ហើយ​បន្ទាប់ពី​ជ្រលក់ គឺ​ឲ្យ​អ្នកទាំង ១២នាក់ លាង​ទឹក​ខ្មៅ​ចេញ ប៉ុន្តែ​លាង​មិន​ជ្រះ​ទេ។

ការសាកល្បងទឹកខ្មៅ
ទឹក​ថ្នាំ​ជ្រលក់​ដៃ​ចំនួន ៥១០០០​ដប គ.ជ.ប បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា​មួយ​ឈ្មោះ Mysore paints and varnish limited ។ ទឹកខ្មៅ​ទាំងនេះ ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៨។

ក្រុមហ៊ុន Mysore paints and varnish limited ផលិត​ទឹក​ខ្មៅ​តាំង​ពី​ឆ្នាំ​១៩៣៨ គឺ​ស្តេច​នៅ​ប្រទេស​ឥណ្ឌា ជា​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុង​ការ​ផលិត​ទឹកខ្មៅ​នេះ​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;