លោក Macron បង្ហាញ​សកម្មភាព​ប្លែកៗ​អ្វីខ្លះ ពេល​បារាំង​ក្លាយជា​ជើងឯក World Cup?

  • 2018-07-17 04:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពានរង្វាន់ World Cup ត្រូវ​បាន​បញ្ជូនទៅ​ដល់​ប្រទេស​បារាំង​ហើយ ខណៈ​លោក​​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​រៀបចំ​ពិធី​ទទួល​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​វិមាន​ប្រធានាធិបតី​។

ដូច្នេះ [ខ្លីៗ] សូម​បង្ហាញ​រូបថត​ប្លែកៗ​មួយ​ចំនួន​របស់​លោក Macron ចាប់​ពី​ពេល​បារាំង ប្រកួត​នៅ​វគ្គផ្តាច់ព្រ័ត្រ World Cup ទល់នឹង​ក្រូអាត រហូត​មក​ដល់​ពិធី​ខាងលើ​។

  • លោក Macron អបអរគ្រាប់ទី៤ របស់បារាំង ដែលស៊ុតទៅលើក្រុមក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រ World Cup នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៥កក្កដា
(រូបថត៖ AP)
- លោក Macron ថើបថ្ពាល់ប្រធានាធិបតីក្រូអាត លោកស្រី Kolinda Grabar-Kitarović
(រូបភាពកាត់ពី YouTube)
  • លោក Macron ជាមួយថ្នាក់ដឹកនាំ FIFA រុស្ស៊ី និងក្រូអាត ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្រុមជម្រើសជាតិបារាំង
(រូបថត៖ ហ្វេសប៊ុកប្រធានាធិបតីរុស្ស៊ី)
  • លោក Macron កាន់ដៃប្រធានាធិបតីក្រូអាត ដើរចូលទីលាន
(រូបថត៖ ហ្វេសប៊ុកប្រធានាធិបតីរុស្ស៊ី)
  • លោក Macron លើកដៃបង្ហាញការត្រេកអរ ចំពោះជ័យជម្នះរបស់បារាំង
(រូបថត៖ AP)
  • លោក Macron ថើបកីឡាករវ័យក្មេងបារាំង Kylian Mbappe ក្នុងពិធីបំពាក់មេដាយ និងប្រគល់ពានរង្វាន់ World Cup
(រូបថត៖ AP)
  • លោក Macron បញ្ចេញក្បាច់ DAB តាមខ្សែបម្រើ Paul Pogba ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមបារាំង
(រូបថត៖ Imgur)

លោក Macron អោបភរិយារបស់លោក លោកស្រី Brigitte Macron អំឡុងពិធីទទួលស្វាគមន៍ក្រុមបារាំង នៅវិមានប្រធានាធិបតី

(រូបថត៖ AP)
  • លោក Macron និងក្រុមជម្រើសជាតិបារាំង
(រូបថត៖ Omnisport)
  • លោក Macron ធ្វើក្បាច់ DAB ជាថ្មី ជាមួយ Pogba

វីដេអូប្លែកៗ របស់លោក Macron

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;