ទេសចរ​ចូល​មក​កម្ពុជា​តាម​ផ្លូវ​អាកាស កើន​ឡើង ២៥%

  • 2018-07-18 01:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​តាម​ផ្លូវ​អាកាស ក្នុង​រយៈពេល​៥​ខែ នា​ដើម​ឆ្នាំ​២០១៨ មាន​កំណើន​ចំនួន ២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក គង់ សុភារក្ស ប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ នៃ​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា​ម្សិលមិញ។

លោក គង់ សុភារក្ស បាន​បញ្ជាក់​ថា ចំនួន​ទេសចរ​បរទេស​សរុប​នា​៥​ខែ ដើម​ឆ្នាំ​នេះ ទាំង​ផ្លូវ​អាកាស ផ្លូវ​គោក និង​ផ្លូវ​ទឹក មាន​ប្រមាណ​ជាង ២,៦​លាន​នាក់ គឺ​កើន​ឡើង ១៣,៥%។ លោក​បាន​បន្ត​ថា ទេសចរ​ដែល​មក​កម្ពុជា​ច្រើន​ជាង​គេ គឺ​ជា​ជនជាតិ​ចិន ដែល​មាន​ចំនួន​ជិត ៨០​ម៉ឺន​នាក់ កើន​ឡើង ៧៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៧។ ដោយ​ឡែក ទេសចរ​អឺរ៉ុប​ក៏​មាន​ចំនួន​កើន​ឡើង​មិន​តិច​នោះ​ដែរ គឺ​កើន​ឡើង​ពី ៦ ទៅ ៧%៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;