កូរ៉េខាងជើង នឹងប្រគល់អដ្ឋិធាតុទាហានដែលស្លាប់ក្នុងសង្គ្រាមកូរ៉េ ឱ្យអាមេរិកវិញ នៅសប្តាហ៍ក្រោយ
- 2018-07-18 04:32:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង នឹងប្រគល់អដ្ឋិធាតុទាហានដែលស្លាប់ក្នុងសង្គ្រាមកូរ៉េ ឱ្យអាមេរិកវិញ នៅសប្តាហ៍ក្រោយ
ចន្លោះមិនឃើញ
កូរ៉េខាងជើង បានយល់ព្រមប្រគល់អដ្ឋិធាតុរបស់ទាហានអាមេរិកចំនួន៥៥នាក់ ដែលស្លាប់ក្នុងសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) ទៅអាមេរិកវិញ នៅសប្តាហ៍ក្រោយ។ នេះបើតាមមន្រ្តីអាមេរិក១រូប ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Stars and Stripes កាលពីថ្ងៃទី១៧កក្កដា ២០១៨ម្សិលមិញនេះ។
ការយល់ព្រមនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីប្រទេសទាំង២ បានចរចាគ្នាកាលពីថ្ងៃទី១៦កក្កដា នៅភូមិ Panmunjom ដែលជាតំបន់គ្មានយោធា ក្នុងខេត្ត Hwanghae ប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថា កិច្ចប្រជុំរវាងមន្រ្តីនៃប្រទេសទាំង២ ស្តីពីការប្រគល់អដ្ឋិធាតុនេះ គឺធ្វើឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានយល់ព្រមប្រគល់អដ្ឋិធាតុរបស់ទាហានរាប់ពាន់នាក់ដែលស្លាប់ក្នុងសង្គ្រាមកូរ៉េ ឱ្យអាមេរិកវិញ ក្នុងជំនួបកំពូលជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី១២មិថុនា នៅសិង្ហបុរី៕