ក្រុង​មូស្គូ ចំណេញ​ប្រាក់​១គុណនឹង​៤ ពី​ World Cup

  • 2018-07-18 06:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីក្រុង​មូស្គូ ដែល​​បាន​រួមចំណែក​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍ FIFA World Cup 2018 ទទួល​បាន​ចំណូល​ប្រមាណ​ជា ៩៦,៦ពាន់​លាន​រ៉ូប (១,៦ពាន់លានដុល្លារ)។ ចំនួន​នេះ គឺ​ច្រើន​ជាង​ការ​ចំណាយ​របស់​មូស្គូ ដែល​មាន​ត្រឹមតែ ២៥​ពាន់​លានរ៉ូប (៤០០លានដុល្លារ) ប៉ុណ្ណោះ។ នេះ​ជា​ការ​បញ្ជាក់​ពី​អភិបាល​ក្រុង លោក Sergey Sobyanin ក្នុង​វេទិកា​មួយ​កាល​ពី​ថ្ងៃ​ទី១៧​កក្កដា។

អ្នកគាំទ្របារាំង ៣នាក់ នៅក្រុងមូស្គូ (រូបថត៖ Sputnik)
អភិបាល​ក្រុង​ដដែល​បន្ត​ថា អ្នកគាំទ្រ​ប្រមាណ ៣,៨លាននាក់ បាន​ចូលរួម​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី។ យ៉ាងណាមិញ លោក​មិន​ទាន់​បញ្ជាក់​ពី​ចំណូល​សរុប ដែល​រុស្ស៊ី​រក​បាន​ពី World Cup នោះ​ទេ​។

លោក​បន្ត​ថា សម្រាប់​ក្រុង​មូស្គូ គេ​បាន​ចំណាយ ៤០០​លាន​ដុល្លារ​លើ​គម្រោង​ជួសជុល​កីឡដ្ឋាន Luzhniki ដើម្បី​ឆ្លើយតប​នឹង​ស្តង់ដារ​របស់​ FIFA ។

សូម​ជម្រាប​ថា ក្រុងមូស្គូ បាន​រួម​ចំណែក​ក្នុង​ការ​រៀបចំ​ចំនួន​១២​ប្រកួត កាលពី World Cup កន្លងទៅ រួមទាំង​ការ​ប្រកួត​បើក​ឆាក និង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​​ ដែល​រៀបចំ​នៅ​កីឡដ្ឋាន Luzhniki ផងដែរ។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​មនុស្ស ៨ម៉ឺននាក់។

គួររំឭក​ថា ​ព្រឹត្តិការណ៍ FIFA World Cup 2018 ​ដែល​ទើបតែ​បញ្ចប់ ត្រូវ​បាន​រៀបចំ​ក្នុង​ទីក្រុង​ចំនួន ១១ នៅ​ប្រទេស​រុស្ស៊ី រួមមាន ក្រុង​មូស្គូ, St. Petersburg, Sochi, Kazan, Saransk, Kaliningrad, Volgograd, Rostov-on-Don, Nizhny Novgorod, Yekateringburg និង Samara ពី​ថ្ងៃ​ទី​១៤ ​មិថុនា ដល់ ១៥ ​កក្កដា​ ឆ្នាំ​២០១៨៕

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;