យន្តហោះ Air Force One របស់​ប្រធានាធិបតី​អាមេរិក នឹង​លាប​ពណ៌​ថ្មី​មួយ​បន្ថែម​ទៀត

  • 2018-07-18 07:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing កាលពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ២០១៨ ម្សិលមិញ បាន​ទទួល​កិច្ចសន្យា​ដែល​មាន​ទំហំ​ទឹកប្រាក់ ៣,៩​ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​យន្ដហោះ​ប្រភេទ 747-8 ចំនួន ២​គ្រឿង សម្រាប់​ប្រើ​ជា​យន្ដហោះ Air Force One របស់​ប្រធានាធិបតី​អាមេរិក។ យន្តហោះ​ថ្មី​នេះ នឹង​លាប​ពណ៌​ក្រហម​បន្ថែម​លើ​ពណ៌​ដែល​ធ្លាប់​មាន​ពី​មុន គឺ​ពណ៌​ស និង​ពណ៌​ខៀវ។

យន្តហោះ Boeing 747-8 ដែល​បាន​ដាក់​បង្ហាញ​ក្នុង​ពិរពណ៌​នៅ​ក្នុង​ក្រុង​ប៉ារីស កាលពី​ឆ្នាំ​២០១១ កន្លង​ទៅ
ក្រុមហ៊ុន Boeing គ្រោង​នឹង​បញ្ជូន​យន្តហោះ Air Force ទាំង ២​គ្រឿង​នោះ ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន នៅ​ខែ​ធ្នូ ឆ្នាំ​២០២៤ ខាង​មុខ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ២០១៨ ម្សិលមិញ បាន​ផ្ដល់​សម្ភាសន៍​ជាមួយ​សារព័ត៌មាន CBS ថា យន្តហោះ Air Force One នឹង​មាន​ការ​កែប្រែ​ផ្នែក​ខាង​ក្នុង និង​ពណ៌​ផ្ទៃ​ខាង​ក្រៅ។ លោក​ថា "ពណ៌​ក្រហម ស និង​ខៀវ... Air Force One នឹង​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល"៕

យន្តហោះ Air Force One ចុះចត​នៅ​អាកាសយានដ្ឋាន​រដ្ឋ Maryland កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៦ (រូបភាព៖ Reuters)

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;