ខេត្ត​ចំនួន​៧ ដែល​បាន​រងគ្រោះ​ដោយ​សារ​ជំនន់​ទឹកភ្លៀង

  • 2018-07-19 03:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល​ពីរបី​ថ្ងៃចុង​ក្រោយ​នេះ ជំនន់​ទឹកភ្លៀង បាន​កើតឡើង​ក្នុងខេត្ត​ចំនួន៧ រួមមាន កំពង់ស្ពឺ ព្រះសីហនុ កំពត កែប កោះកុង ប៉ៃលិន និង​បាត់​ដំបង។ នេះបើ​យោងតាម​របាយការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៅថ្ងៃទី​១៩ ខែ​កក្កដា​នេះ។

ទឹកជំនន់នៅខេត្តកោះកុង កាលពីថ្ងៃទី១៨កក្កដា ២០១៨។ រូបថត៖ FB ក្រសួងធនធានទឹក និងឧតុនិយម
របាយការណ៍​នេះ​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​នេះ គឺ​បង្កឡើង​ដោយ​ឥទ្ធិពលព្យុះ​ទី៩ ឈ្មោះ សុន ទីញ កំពុង​រំកិល​ទៅក្បែរ​ដី​គោក ​នៃ​ក្រុង​ហាណូយ ប្រទេស​វៀតណាម ស្របពេល​ដែល​ព្យុះទី​១០ កំពុង​វិវត្ត​កើត​មាន​ឡើង។

ការ​ប៉ះពាល់ និង​ខូចខាត

  • ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ២៣០​គ្រួសារ, ប៉ះពាល់​ដំណាំ​ស្រូវ ១១៥៧​ហិកតា និង​ចម្ការ​ស្វាយ ២៣២​ហិកតា។

  • ខេត្ត​ព្រះសីហនុ៖ ប្រជាពលរដ្ឋ​រងផល​ប៉ះពាល់​ចំនួន ៥០០​គ្រួសារ។

  • ខេត្ត​កំពត៖ ទឹក​ជំនន់​នៅភូមិ​អណ្តូង​ជីម៉ឺន ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ឡើង​ដល់ ៨,២​ម៉ែត្រ ដែល​ជាកម្រិត​ប្រកាស​អាសន្ន គិតត្រឹម​ល្ងាចថ្ងៃ​ទី១៨​កក្កដា។

  • ខេត្ត​កែប៖ សភាព​ការណ៍​អាច​គ្រប់គ្រង​បាន ហើយ​នឹង​ត្រូវ​តាមដាន​បន្ត​ទៀត។

  • ខេត្ត​កោះកុង៖ ប៉ះពាល់​ចំនួន ៥​ឃុំ ក្នុងស្រុក​ចំនួន​៤ ដោយ​ប្រជាជន​ប្រមាណ ៥៥១​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

  • ខេត្ត​ប៉ៃលិន៖ មាន​ភ្លៀង​ធ្លាក់តិច ប៉ុន្តែ​នៅតាម​ស្ទឹង អូរ ព្រែក មាន​ទឹក​ពេញ​ទាំងអស់ ដោយសារ​ទឹកភ្លៀង ហូរធ្លាក់ពី​ខេត្ត​ត្រាត ប្រទេស​ថៃ។

  • ខេត្ត​បាត់ដំបង៖ ស្រូវ​កំពុង​ហាលផ្កា ខូចខាត​ទាំងស្រុង ៥០ហិកតា, ស្រូវ​ប្រឈម​ការ​ខូចខាត​ប្រមាណ ១០០៧​ហិកតា និង​ផ្ទះលិច​ទឹក ១០៩​ខ្នង។ នៅ​ចំណុច​ស្ពាន​បឹង​អូរជាង ស្រុក​កំរៀង មាន​ប្រេះដី​នៅ​គល់​ស្ពាន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;