Facebook បង្ហាញ​ឈ្មោះ​កីឡាករ​៥​រូប ដែល​មាន​គេ​ពិភាក្សា​ច្រើន​បំផុត​នៅ World Cup

  • 2018-07-19 04:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​ផ្ទាល់​ចេញ​ដោយ Facebook បាន​ឲ្យ​ដឹង​ថា មាន​កីឡាករ​បាល់ទាត់​ចំនួន ៥​រូប ដែល​ចូល​ជា​ប្រធានបទ​វែកញែក​ពិភាក្សា​ច្រើន​ជាង​គេ​នៅ​លើ​បណ្ដាញ​សង្គម Facebook ដូចជា៖

១. Lionel Messi (កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន)

២. Neymar Jr (កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល)

៣. Cristiano Ronoldo (កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់)

៤. Philippe Coutinho (កីឡាករ​​ជម្រើស​ជាតិ​ប្រេស៊ីល)

៥. Mohamed Salah (កីឡាករ​ជម្រើស​ជាតិ​អេហ្ស៊ីប)។

ក្រៅ​ពី​ឈ្មោះ​កីឡាករ​ទាំង​៥ Facebook ក៏​បាន​បង្ហាញ​ផង​ដែរ​អំពី​ការ​បង្ហោះ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ​អំឡុង​ពេល World Cup 2018 នៅ​រុស្ស៊ី គឺ​នៅ​ពេល​ដែល Messi ផ្លាស់ប្ដូរ​រូប Profile របស់​គេ។ បន្ថែម​ពី​នេះ Facebook បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​ប្រតិកម្ម​ដែល​អ្នក​ប្រើប្រាស់ Facebook បាន​បញ្ចេញ (ដូចជា ឲ្យ​មេដៃ រូប​សើច រូប​ខឹង...) ពាក់ព័ន្ធ​នឹង World Cup មាន​ជាង ២,៣​ពាន់​លាន​ដង​ឯណោះ៕

ប្រភព៖ facebook ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;