អាមេរិក នឹងផ្តល់ប្រាក់ជាង២៦លាន​ដុល្លារ​ឲ្យហ្វីលីពីន ដើម្បីទប់ទល់​អំពើភេរវកម្ម

  • 2018-07-19 04:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក​ នឹង​ផ្ដល់​ប្រាក់ ២៦,៥ លាន​ដុល្លារ សម្រាប់​រយៈ​ពេល២ឆ្នាំ ឲ្យភ្នាក់ងារ​អនុវត្ត​ច្បាប់​ហ្វីលីពីន ដើម្បី​ទប់ទល់​អំពើ​ភេរវកម្ម។ នេះ​បើ​តាម​ការ​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន GMA News Online នៅ​ថ្ងៃ​ទី​១៩ ​កក្កដា​ ឆ្នាំ​២០១៨​នេះ ស្ថាន​ទូត បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ នឹង​ផ្តល់​ឧបករណ៍ ការ​ហ្វឹកហាត់ និង​ការ​គាំទ្រ​ផ្សេង​ទៀតៗ ដើម្បី​ជួយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ក្នុង​ស្រុក ពង្រឹង​សមត្ថភាព​របស់​ពួក​គេ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ជួបពិភាក្សាជាមួយសមភាគីហ្វីលីពីន លោក Rodrigo Duterte នៅក្រៅជំនួបកំពូលអាស៊ាន នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាល​ពី​ឆ្នាំ​២០១៧។ រូបថត៖ Reuters
វិភាគទាន​ថ្មី​នេះ ក៏​នឹង​ជួយ​ពង្រឹង​សមត្ថភាព​របស់​ភ្នាក់ងារ​ពាក់ព័ន្ធ​ ក្នុង​ការ​ស៊ើបអង្កេត ការកាត់​ទោស​ក្រុម​ភេរវកម្ម ព្រមទាំងទប់ទល់​ប្រឆាំង​នឹង​ជំនឿ​ជ្រុលនិយម ដែល​បង្ក​ឲ្យ​កើត​មាន​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្តល់​ជំនួយ​យ៉ាង​ហោច​ណាស់​ជាង​ ១៣,៦ លាន​ដុល្លារ​ ដល់​រដ្ឋាភិបាល​ហ្វីលីពីន ដើម្បី​គាំទ្រ​សមភូមិ​នៅ​ក្នុង​ទីក្រុង Marawi ដែល​ត្រូវ​បាន​វាយ​ប្រហារ និង​ឈ្លាន​ពាន​ដោយ​ក្រុម​ ISIS អស់​រយៈ​ជា​ច្រើន​ខែ​ កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ GMA Network ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;