ម៉ាឡេស៊ី​ចាប់​ខ្លួន​ជន​សង្ស័យ ៧​នាក់ គំរាម​ធ្វើ​ឃាត​ស្តេច និង​នាយករដ្ឋមន្រ្តី

  • 2018-07-19 07:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ភេរវកម្ម ៧​នាក់ ដែល​ក្នុង​នោះ​មាន​ជន​សង្ស័យ​ម្នាក់​បាន​គំរាម​ធ្វើ​ឃាតស្ដេច​ម៉ាឡេស៊ី នាយករដ្ឋមន្រ្តី មហាធៀ មហាម៉ាត់ និង​រដ្ឋមន្រ្តី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Mohd Fuzi Harun អគ្គនាយក​ត្រួត​ពិនិត្យ​នៃ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី១៩ ខែ​កក្កដា ២០១៨​នេះ។

ស្ដេច​ម៉ាឡេស៊ី Sultan Muhammad V
ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៧​នាក់ មាន ៤​នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី និង ៣​នាក់​ជា​ជនជាតិ​ឥណ្ឌូណេស៊ី ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ពី​ថ្ងៃ​ទី១២ ដល់ ១៧ ខែ​កក្កដា ២០១៨ នៅ​រដ្ឋ Terengganu រដ្ឋ Selangor រដ្ឋ Perak និង​រដ្ឋ Johor។
នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់

លោក​អគ្គនាយក​ត្រួត​ពិនិត្យ​នៃ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន មាន​ជន​សង្ស័យ​ជា​បុរស​វ័យ ៣៤​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រដ្ឋ Johor កាលពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ២០១៨ ដើម​សប្ដាហ៍​នេះ។ ជន​សង្ស័យ​ម្នាក់​នេះ​បាន​បង្ហោះ​តាម​គណនី​ហ្វេសប៊ុក គំរាម​ធ្វើ​ឃាត​ស្ដេច​ម៉ាឡេស៊ី Sultan Muhammad V នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ រដ្ឋមន្រ្តី​ប្រចាំ​ការិយាល័យ​នាយករដ្ឋមន្រ្តី លោក Mujahid Yusof Rawa។ ការ​គំរាម​ធ្វើ​ឃាត​នេះ ដោយសារ​ជន​សង្ស័យ​ម្នាក់​នេះ យល់​ឃើញ​ថា ស្ដេច និង​ថ្នាក់​ដឹកនាំ​ម៉ាឡេស៊ី មិនមែន​ជា​មេដឹកនាំ​ឥស្លាម ដែល​ដឹកនាំ​ប្រទេស​ដោយ​យោង​តាម​ច្បាប់​ឥស្លាម Shariah៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;