ឥណ្ឌូណេស៊ី នឹងអញ្ជើញ​មេដឹកនាំកូរ៉េទាំង២ ឲ្យចូល​រួមកីឡាអាស៊ីឆ្នាំ២០១៨

  • 2018-07-19 07:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នឹង​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចេអ៊ុន និង​មេ​ដឹក​នាំ​កំពូល​កូរ៉េខាងជើង​ លោក​គីម ជុងអ៊ុន ឲ្យ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី ១៨ ដែល​គ្រោង​នឹង​ធ្វើ​ឡើង នាទីក្រុង​ហ្សាកាតា និង​ Palembang ប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃ​ ១៨ ​សីហា ដល់​ថ្ងៃ​ទី​០២ ​កញ្ញា ២០១៨។

លោក​ស្រី Puan Maharani ថ្លែង​នាពេល​កន្លង​មក។ រូបថត៖ Angga Yuniar
រដ្ឋមន្ត្រី​ក្រសួង​សម្រប​សម្រួល​អភិវឌ្ឍន៍​មនុស្ស​ និង​វប្បធម៌​ លោក​ស្រី Puan Maharani  បាន​ប្រាប់​សារព័ត៌មាន​កាល​ពី​ថ្ងៃ ១៨ ​កក្កដា​ម្សិលមិញ​ថា «​រដ្ឋមន្ត្រី​ការបរទេស​ នឹង​ផ្ញើ​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​ទៅ​កាន់​ប្រជាធិបតី​កូរ៉េខាងត្បូង ​ខណៈ​ដែល​ខ្ញុំ នឹង​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​កាន់​មេ​ដឹក​នាំ​កូរ៉េខាងជើង»។

លោក​ស្រី បន្ថែម​ទៀត​ «យើង​សង្ឃឹម​ថា មេ​ដឹក​នាំ​ទាំង​២ នឹង​ព្រម​ទទួល​ការ​អញ្ជើញ​នេះ»។

ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី ឬ​ហៅ​កាត់​ថា OCA កាល​ពី​ថ្មីៗ​នេះ បាន​ប្រកាស​ថា មេ​ដឹក​នាំ​កូរ៉េ​ទាំង​២ នឹង​បង្កើត​ក្រុម​រួម​គ្នា ដើម្បី​ចូលរួមប្រកួត​ក្នុង​វិញ្ញាសា​មួយ​ចំនួន ក្នុង​នោះ​មាន​ ចែវ​ទូក​ និង​បាល់បោះ​ស្ត្រី នៅ​ឯ​ព្រឹត្តិការណ៍​កីឡា​អាស៊ីដែល​មាន​រយៈបួន​ឆ្នាំ​ម្ដងនេះ៕

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;