ចាប់​ពី​ដើម​ឆ្នាំ​២០១៩ ពន្ធ​ទ្វេ​ភាគី​កម្ពុជា-ចិន នឹង​ត្រូវ​បន្ថយ​ពី ១៤% មក ១០%

  • 2018-07-19 08:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ ពន្ធ​ទ្វេភាគី​រវាង​កម្ពុជា-ចិន នឹង​ត្រូវ​កាត់​បន្ថយ​ពី ១៤% សល់​ត្រឹម ១០% ដើម្បី​លើក​ទឹក​ចិត្ត​វិនិយោគិន​ពី​ប្រទេស​ចិន​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Chen Chang Jiang នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ចិន​សាខា​ភ្នំពេញ និង​ជា​ប្រធាន​នៃ​សភា​ពាណិជ្ជកម្ម​ចិន នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក Chen Chang Jiang បាន​បញ្ជាក់​ថា បើ​គិត​ពី​ដើម​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ចិន​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា មាន​លើស​ពី​១​ពាន់​សហគ្រាស និង​មាន ៦០០​ដៃ​គូ​ទៀត​កំពុង​សហការ​ជាមួយ​សមាគម​ពាណិជ្ជកម្ម​ចិន​លើ​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា ដូចជា​កសិកម្ម ការ​កែច្នៃ​វាយនភណ្ឌ សម្លៀក​បំពាក់ ថាមពល​អគ្គិសនី ពាណិជ្ជកម្ម សំណង់ វិស្វកម្ម ទូរគមនាគមន៍ និង​ទេសចរណ៍ ជា​ដើម។ លោក​បន្ត​ថា ឥទ្ធិពល​ចិន​នៅ​កម្ពុជា បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់​គ្នា​កន្លង​មក​នេះ ចិន​គឺ​ជា​វិនិយោគិន​ដោយ​ផ្ទាល់​ពី​បរទេស​ធំ​ជាង​គេ​របស់​កម្ពុជា ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៥,៣​ពាន់​លាន​ដុល្លារ ឬ​ប្រហែល ១​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;