ថ្ងៃ​នេះ ៦០​ឆ្នាំ​មុន កម្ពុជា-ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូការ

  • 2018-07-19 08:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​១៩៥៨ ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាផ្លូវការ​ជាមួយ​គ្នា ដែល​មក​ដល់​ពេល​នេះ មាន​រយៈពេល ៦០​ឆ្នាំ​ហើយ។ ការ​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​ដោយ​ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​កម្ពុជា និង​លោក ជូ អេងឡាយ អតីត​នាយករដ្ឋមន្រ្តី​ចិន អំឡុង​សន្និសីទ​ក្រុង Bandung ប្រទេស​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​១៩៥៥។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា និង​លោក លី ឃឺឈាង នាយករដ្ឋមន្រ្តី​អំឡុង​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ក្រុង​ភ្នំពេញ
នៅ​ឆ្នាំ​២០១០ ប្រទេស​ទាំង​ពីរ​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ ដើម្បី​បន្ដ​អភិវឌ្ឍ និង​លើក​កម្រិត​ទំនាក់ទំនង​ទ្វេភាគី។ មក​ដល់​បច្ចុប្បន្ន​នេះ ប្រទេស​ចិន គឺ​ជា​ប្រភព​វិនយោគ​បរទេស​ដ៏​ធំ​បំផុត ដៃ​គូ​វិនិយោគ​ដ៏​ធំ​បំផុត ដៃ​គូ​ផ្ដល់​ជំនួយ​បរទេស​ដ៏​ធំ​បំផុត និង​ប្រភព​នៃ​ទេសចរ​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា។

ចំណែក​នៅ​ថ្ងៃ​គម្រប់​ខួប​ទំនាក់ទំនង​ការទូត ៦០​ឆ្នាំ​នេះ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រមុខ​រដ្ឋ​កម្ពុជា និង​លោក ស៊ី ជីងពីង ប្រមុខ​រដ្ឋ​ចិន ក៏​បាន​ផ្ញើ​ព្រះរាជសារ និង​សារ​លិខិត អបអរសាទរ​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ ជាមួយ​គ្នា​នេះ សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​ចិន និង​លោក លី ឃឺឈាង ប្រមុខរដ្ឋាភិបាល​ចិន ក៏​បាន​លិខិត​អបអរសាទរ​ទៅ​វិញ​ទៅ​មក​ផង​ដែរ ក្នុង​ថ្ងៃ​គម្រប់​ខួប​ទំនាក់ទំនង​ការទូត ៦០​ឆ្នាំ​នេះ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;