ទុរេន​​របស់​ថៃ ត្រូវ​បាញ់​បង្ហោះ​ទៅ​អវកាស​ហើយ តាម​រយៈ​គ្រាប់​រ៉ុកកែត​អាមេរិក!

  • 2018-07-20 00:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ថៃ បាន​​បំពាក់​ទុរេន​ដុត​ចំនួន​៤​ផ្លែ​នៅ​លើ​គ្រាប់​រ៉ុកកែត New Shepard របស់​ក្រុមហ៊ុន​អវកាស​អាមេរិក Blue Orgin។ ការ​បញ្ជូន​ទុរេន​ទៅ​អវកាស​នេះ បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​បង្ហោះ​ចេញ​ពី​ទីក្រុង West នៃ​រដ្ឋ Texas។

ក្រុមហ៊ុន​ផ្កាយ​រណប​ថៃ​ឈ្មោះ Mu Space បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ទិញ​​កន្លែង​​ផ្ទុក​ទំនេរ​មួយ​នៅ​លើ​រ៉ុកកែត New Shepard សម្រាប់​ដាក់​ទុរេន​ម៉ាក "Space Elephant" ដែល​មាន​ការ​វេចខ្ចប់​ថង់​យ៉ាង​ជិត​គ្មាន​សម្ពាធ​ខ្យល់​ចេញ​ចូល​នោះ​ឡើយ។ លោក Philip Nalangan នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់​ទំនង Mu Space បាន​រៀបរាប់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​​ភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​អវកាស​របស់​ថៃ ហៅ​កាត់​ថា GISTDA។ លោក​បន្ត​ថា GISTDA ចង់​សិក្សា​​​អំពី​រសជាតិ ក្លិន និង​រូបរាង​​ទុរេន​ថា វា​នឹង​ត្រូវ​រង​ផល​​ប៉ះពាល់​ដែរ​ឬ​អត់ នៅ​ពេល​ស្ថិត​ក្នុង​អវកាស​ដែល​គ្មាន​ទំនាញ​ផែនដី។

គ្រាប់​រ៉ុកកែត New Shepard នឹង​ហោះ​នៅ​លើ​អវកាស​រយៈពេល​ប្រមាណ​ជា ១០​នាទី រួច​នឹង​បញ្ជូន​ទុរេន​ត្រឡប់​មក​កាន់​ផែន​ដី​វិញ នៅ​អំឡុង​ខែ​សីហា​ខាង​មុខ។

សូម​រំលឹក​ថា កាល​ពី​ខែ​ឧសភា​កន្លង​ទៅ GISTDA បាន​បញ្ជាក់​ថា ទុរេន​ដែល​ពួក​គេ​គ្រោង​បង្ហោះ​ទៅ​អវកាស​គឺ​​ជា​ប្រភេទ​ម៉ាន់ថង ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាង​គេ​​បំផុត​នៅ​ក្នុង​​ប្រទេស​ថៃ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;