គេហទំព័រ​សមាគម​អាដហុក ត្រូវ​ក្រុម Hacker លួច​ចូល​រំខាន

  • 2018-07-20 01:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គេហទំព័រ​របស់​សមាគមអាដហុក ត្រូវ​បាន​ក្រុម​អ្នក​លួច​ចូល (Hacker) ដែល​មាន​ឈ្មោះ “TurkSiberKarargh” ធ្វើការ​រំខាន និង​រាំងស្ទះ​ដល់​ដំណើរការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​សមាគម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​តាម​ហ្វេសប៊ុក​ផេក​របស់​សមាគម​អាដហុក កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ២០១៨ ម្សិលមិញ។

ជាមួយ​គ្នា​នេះ សមាគម​អាដហុក​បាន​ប្រកាស​ជាសាធារណៈ​ថា សមាគម​មិន​ទទួល​ខុសត្រូវ​លើ​អត្ថបទ ឬ​ខ្លឹមសារ​ទាំង​ឡាយ​ណា ដែល​មិនមែន​ឆ្លុះ​បញ្ជាំង​ពី​ទស្សនៈ និង​បេសកកម្ម​របស់​សមាគម ចាប់ពី​ថ្ងៃ​ប្រកាស​ព័ត៌មាន​នេះ​តទៅ ។ គេហទំព័រ​របស់​សមាគម បាន​កំពុង​ដំណើរការ​ជួសជុល​ឡើង​វិញ និង​ធ្វើការ​ប្រកាស​ជា​សាធារណៈ នៅ​ពេល​ដែល​គេហទំព័រ​សមាគម​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ។

គេហទំព័រ​របស់​សមាគម​អាដហុក www.adhoccambodia.org ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង ដើម្បី​ធ្វើការ​អប់រំ ផ្សព្វផ្សាយ អំពី​សកម្មភាព និង​ព័ត៌មាន ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សិទិ្ធ​មនុស្ស ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ដើម្បី​បង្ហាញ​ពី​សកម្មភាព​នានា​របស់​សមាគម​អាដហុក ដែល​បាន​អនុវត្ត​នាពេល​កន្លង​មក៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;