ឥណ្ឌា ហៅប្រទេសអាស៊ាន​ឲ្យ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធ​​នៅប្រទេសខ្លួន

  • 2018-07-20 03:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ឥណ្ឌា បាន​អញ្ជើញ​ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា អាស៊ាន ឲ្យ​វិនិយោគ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក​ស្រី Sushma Swaraj នៅ​ក្នុងព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ «កិច្ចសន្ទនាដែលី» លើក​ទី១០ កាល​ពី​ថ្ងៃ​ទី ១៩ ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​ទីក្រុង ញ៉ូវដែលី។

លោកស្រី Sushma បាន​បញ្ជាក់​ថា​ កំណែ​ទម្រង់​ថ្មី​របស់​ឥណ្ឌា បាន​ផ្ដល់​កាលានុវត្តនភាព​ដល់​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម ឲ្យហូរ​ចូល​មក​ក្នុង​ប្រទេស។

បណ្តាប្រតិភូតំណាងប្រទេសនីមួយៗ ដែល​បាន​ចូល​រួម​ក្នុង​ព្រឹតិ្តការណ៍ប្រចាំ​ឆ្នាំនេះ។ រូប​ថត៖ IANS/MEA
លោក​ស្រី បន្ត​ថា «ខ្ញុំ​អញ្ជើញ​ក្រុមហ៊ុន​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ឲ្យ​ទទួល​យក​ឱកាស​នេះ​ សម្រាប់​មក​វិនិយោគ​ក្នុង​ប្រទេស​ឥណ្ឌា ពោល​គឺ​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា ទីក្រុងឆ្លាតវៃ​ ផ្លូវថ្នល់​ ផ្លូវ​ល្បឿនលឿន​ កំពង់ផែ​ ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ជាដើម»។

គួរ​បញ្ជាក់​ដែរ​ថា កិច្ចសន្ទនា​ដេលី ដែល​ជា​ជំនួប​ថ្នាក់​តំបន់​ដែល​ពាក់កណ្តាល​ផ្លូវការ និង​ពាក់កណ្តាល​ស្រាវជ្រាវ (track 1.5) គឺ​ផ្ដោត​សំខាន់​លើ​ការ​ផ្សារភ្ជាប់​ផ្នែក​ សន្តិសុខ-នយោបាយ វប្បធម៌-​សង្គម និង​សេដ្ឋកិច្ច​ រវាង​អាស៊ាន និង​ឥណ្ឌា។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី ឆ្នាំ​២០០៩​មក។ មូលបទ​ឆ្នាំ​នេះ គឺ​ «​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លូវ​សមុទ្រ​រវាង​អាស៊ាននិង​ឥណ្ឌា»៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;