សំបុត្រ​ទស្សនា​ពេញ​មួយ​រដូវកាល​របស់ Juventus លក់​អស់​ហើយ

  • 2018-07-20 03:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​បើក​យុទ្ធនាការ​លក់​សំបុត្រ​ពី​ថ្ងៃ​ទី៤ ដល់ ១៨ ខែ​កក្កដា ២០១៨ សំបុត្រ​ទស្សនា​ការ​ប្រកួត​ពេញ​មួយ​រដូវកាល​របស់​ក្លឹប Juventus នៅ​កីឡដ្ឋាន Allianz ត្រូវ​បាន​លក់​អស់​ហើយ។ ក្នុង​នោះ ៩៥% គឺ​ជា​អ្នក​ទិញ​សំបុត្រ កាលពី​រដូវកាល​មុន។

សំបុត្រ​សម្រាប់​ទស្សនា​ពេញ​មួយ​រដូវកាល​ដែល​លក់​អស់​មាន​ចំនួន​សរុប ២៩៣០០​សំបុត្រ ដែល​ក្នុង​នោះ ៤​ពាន់​សំបុត្រ​ជា​ប្រភេទ Premiums។ ចំណែក​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​នេះ ទទួល​បាន​ជិត ៣៥​លាន​ដុល្លារ៕

ប្រភព៖ juventus ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;