Hacker ចូល​លួច​ទិន្នន័យ​នាយករដ្ឋមន្រ្តី​សិង្ហបុរី និង​អ្នក​ជំងឺ ១,៥​លាន​នាក់

  • 2018-07-20 10:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Hacker បាន​ចូល​ប្រព័ន្ធ​ទិន្នន័យ​សុខាភិបាល​សិង្ហបុរី និង​លួច​យក​ទិន្នន័យ​អ្នក​ជំងឺ​ចំនួន ១,៥​លាន​នាក់ រួម​ជាមួយ​ទិន្នន័យ​សុខភាព​របស់​លោក លី សៀនឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី​ផង​ដែរ កាលពី​ខែ​មិថុនា ២០១៨ កន្លង​ទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​សិង្ហបុរី នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ២០១៨​នេះ។

លោក លី សៀនឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី​ (រូបភាព៖ ហ្វេសប៊ុកផេក​លោក លី សៀនឡុង)
ក្រសួង​សុខភិបាល និង​ក្រសួង​ទំនាក់ទំនង និង​ព័ត៌មាន​សិង្ហបុរី​បាន​បញ្ជាក់​ថា "Hacker បាន​ដាក់​គោលដៅ​លួច​យក​ទិន្នន័យ​លើ​លោក លី សៀនឡុង ដោយ​ចំ និង​ជាច្រើន​ដង រួម​ជាមួយ​ព័ត៌មាន​ស្ដី​ពី​ការ​សម្រាក​ព្យាបាល​របស់​លោក​ផង​ដែរ"។

ទិន្នន័យ​អ្នក​ជំងឺ​ចំនួន ១,៥​លាន​នាក់ រួម​ជាមួយ​ទិន្នន័យ​សុខភាព​របស់​លោក លី សៀនឡុង ត្រូវ​ក្រុម Hacker ចូល​លួច​ចាប់ពី​ថ្ងៃ​ទី២៧ មិថុនា ដល់​ថ្ងៃ​ទី៤ ខែ​កក្កដា ២០១៨។ ពេល​នេះ ប៉ូលិស​សិង្ហបុរី​កំពុង​ដំណើរការ​ស៊ើប​អង្កេត​លើ​ករណី​នេះ៕

ប្រភព៖ USAtoday ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;