ធនាគារ​ជាតិ មិន​លើក​ទឹកចិត្តឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់​អាវុធ​នោះ​ទេ

  • 2018-07-20 13:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ជាតិ​នៃ​កម្ពុជា មិន​លើក​ទឹក​ចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់​អាវុធ នៅ​ក្នុង​ឬក្បែរ​បរិវេណ​ទីស្នាក់​ការ​របស់ខ្លួន​ឡើយ ក្នុងពេល​ដែល​កម្ពុជា កំពុងមាន​សន្តិភាព​ពេញលេញ។ នេះ​បើ​យោង​តាម​លិខិត​របស់​ធនាគារ​ជាតិ ផ្ញើ​ទៅ​កាន់​ម្ចាស់​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ នៅថ្ងៃទី​២០កក្កដា​នេះ។

ធនាគារ​ជាតិ​បញ្ជាក់​ថា ក្នុង​ករណី​ចាំបាច់ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ត្រូវ​ស្នើសុំ​កិច្ច​សហការ និង​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់​អាវុធ ផ្អែក​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជាធរមាន។

បើតាម​លិខិត​ដដែល​នេះ កន្លងមក​ ធនាគារ​ជាតិ បាន​ពិនិត្យ​ឃើញ​ថា គ្រឹះស្ថាន​មួយ​ចំនួន កំពុង​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់​អាវុធ​ការពារ​នៅក្នុង ឬក្បែរ​បរិវេណទីស្នាក់​ការ​របស់ខ្លួន ដែល​អាច​បង្ក​ហានិភ័យ​ជាយថាហេតុ​ដល់​អាយុ​ជីវិត​ប្រជាជន និង​សណ្តាប់​ធ្នាប់​សាធារណៈ។ ជាមួយ​គ្នានេះ ធនាគារ​ជាតិ បាន​តម្រូវ​ឱ្យ​គ្រឹះ​ស្ថាន​ទាំងនោះ សុំការ​អនុញ្ញាត​​ពីអាជ្ញាធរ​ពាក់ព័ន្ធជាបន្ទាន់ ព្រម​ទាំងរាយការណ៍​ទៅ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​នៃធនាគារ​ជាតិ ឱ្យបាន​មុន​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៨ ​អំពី​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​សន្តិសុខ និង​ចំនួន​អាវុធ៕

ខាង​ក្រោម​នេះ គឺជា​លិខិត​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា ផ្ញើទៅ​កាន់​ម្ចាស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​

អត្ថបទ៖ សំភី

អត្ថបទថ្មី
;