រថយន្តនគរបាល១គ្រឿង ឆេះលើស្រឡាង ភ្នំពេញ-អរិយក្សត្រ
- 2018-07-21 01:28:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តនគរបាល១គ្រឿង ឆេះលើស្រឡាង ភ្នំពេញ-អរិយក្សត្រ
ចន្លោះមិនឃើញ
កាលពីល្ងាចម៉ោងប្រមាណ ៦:៣០ នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មានករណីរថយន្តសារ៉ែនរបស់អធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្ដាល ១គ្រឿង បានផ្ទុះឆេះលើស្រឡាង ឈ្មោះ វិស្ណុ ដែលឆ្លងពីត្រើយម្ខាងភ្នំពេញ មកត្រើយម្ខាងអរិយក្សត្រ ស្ថិតនៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកល្វាឯម។
ហេតុការណ៍នេះ បានកើតឡើង នៅពេលស្រឡាងបើកជិតដល់ច្រាំង ចម្ងាយប្រហែល ៤០០ ទៅ ៥០០ម៉ែត្រ នៅពេលដែលនគរបាលយុត្តិធម៌ ស្រុកខ្សាច់កណ្ដាលម្នាក់ដែលជាអ្នកបើករថយន្ត បានបញ្ឆេះម៉ាស៊ីនឡាន ក៏ឆ្លងខ្សែភ្លើង បណ្ដាលឲ្យមានអណ្ដាតភ្លើង។ ភ្លាមៗនោះ ក្រុមកម្មករបានយកបំពង់ពន្លត់អគ្គិភ័យមកពន្លត់ តែមិនរលត់ លុះសាឡាងបើកមកដល់ច្រាំង គេបាននាំគ្នារុញរថយន្តចូលទឹកទើបរលត់។
ប្រភពដដែលបានឲ្យដឹងថា រថយន្តដែលឆេះ ក្រោយរលត់ ត្រូវបានសណ្ដោងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាលហើយ។ ហេតុការណ៍ខាងលើ មិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ពោលគឺខូចខាតរថយន្តចំនួន ១គ្រឿង៕
(រូបថត៖ អធិការដ្ឋាននគរបាលស្រុកល្វាឯម)