លោក ស៊ុន ចាន់​ថុល លើកឡើង​ពី​ការ​ជួសជុល​ផ្លូវ​ជាតិ​លេខ​៣

  • 2018-07-21 01:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​ទី២០​កក្កដា​ថា ផ្លូវជាតិ​លេខ​៣ ដែល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង នឹង​ត្រូវ​ជួសជុល​ឲ្យ​ហើយជា​បណ្តោះអាសន្ន​ក្នុង ១​សប្តាហ៍។ ការ​លើកឡើង​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ការ​ចុះពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​៣៣ ដែល​រង​ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​។

លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីចុះត្រួតពិនិត្យផ្លូវជាតិលេខ៣
លោក​ទេសរដ្ឋមន្ត្រី បាន​បន្ត​ថា ផ្លូវ​ដែល​រង​ការ​ខូចខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ប្រវែងសរុប ១៥គីឡូម៉ែត្រ​ នឹងត្រូវជួសជុលឡើងវិញឲ្យ​រួចរាល់​ក្នុង​រយៈពេល ១​សប្តាហ៍ ដោយ​ក្រុមហ៊ុន CRBC ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កក្កដា ឆ្នាំ២០១៨ ​នេះ។

ជាមួយ​គ្នា​នេះ លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ទៅ​ដល់​ក្រុមហ៊ុន​ដឹក​ទំនិញ​ទាំងអស់ កុំ​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់ ព្រោះ​វា​នាំឲ្យ​ខូចខាត​ផ្លូវ ខូចខាត​ហេដ្ឋារចនា​សម្ព័ន្ធផ្សេងៗ ដែល​នាំ​ខាតបង់​ថវិកា​ជាតិ ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ​ផងដែរ៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;