រថយន្ត​គ្រប់​ប្រភេទ អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​៤ បានវិញ​ហើយ

  • 2018-07-21 06:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវជាតិ​លេខ​៤ អាជ្ញាធរ​ដែនដី បាន​អនុញ្ញាត​ឲ្យ​រថយន្ត​តូច​ធំ ​ធ្វើ​ចរាចរណ៍​បាន​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ព្រោះតែ​ទឹកបាន​ស្រក​អស់ពី​លើ​ផ្លូវ​។ ទឹកបាន​ស្រក​នៅ​ពីក្រោម​ស្ពាន​សំរោង​ជិត​មួយ​ម៉ែត្រ​នៅ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២១ ខែ​កក្កដា ​។​

រថយន្តអាចធ្វើចរាចរណ៍ លើផ្លូវជាតិលេខ៤ បានវិញហើយ (រូបថត៖ រស្មីកម្ពុជា)
​គួរ​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ព្រំ​សីមា ​ខេត្ត​កំពង់ស្ពឺ​និង​ខេត្ត​ព្រះសីហនុ ក្នុង​ស្រុក​កំពង់​សិលា​(ខេត្ត​ព្រះសីហនុ )បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ ចរាចរណ៍​ត្រូវបាន​កាត់​ផ្តាច់ អស់​រយៈពេល​ជាង​៦០​ម៉ោង ។ពលរដ្ឋ​ជាង​៥០០​គ្រួសារ​បាន​រងគ្រោះ ខូចខាត​ទ្រព្យសម្បត្តិ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;