សេដ្ឋី​អាហ្វ្រិក​ម្នាក់​ ស្រោចស្រង់​ក្លឹប​ជើងឯក​អឺរ៉ុបឆ្នាំ១៩៨២​ ពី​ភាព​ក្ស័យធន

  • 2018-07-21 06:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន NNS group របស់​លោក Nassef Sawiris បាន​ចុះ​កុងត្រា​ភ្លាមៗ​ជាមួយ​ក្លឹប​បាល់ទាត់ Aston Villa ដើម្បី​ធ្វើ​ការ​ចាក់​បញ្ចូល​ទឹកប្រាក់​ទៅ​ក្នុង​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​ក្លឹប ឲ្យ​បន្ត​ដំណើរការ​ទៅ​មុខ​ទៀត។

ទង់របស់ក្លឹប Aston Villa (រូបថត៖ PA)
ក្រុមហ៊ុន​អេហ្ស៊ីប​ខាងលើ ត្រូវ​គេ​រំពឹង​ថា នឹង​គ្រប់គ្រង Aston Villa ទាំង​មូល នៅ​ថ្ងៃ​អនាគត ខណៈ​បច្ចុប្បន្ន​លោក Nassef Sawiris គឺ​ជា​សហ​ប្រធាន​ជាមួយ​លោក Tony Xia ដែល​កំពុង​គ្រប់គ្រង​នៅ​ពេល​បច្ចុប្បន្ន។

នេះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នកគាំទ្រ Aston Villa ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស។ ក្លឹប​បាន​ព្រួយ​បារម្ភ​ចំពោះ​ការ​អស់​ទុន​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​កីឡាករ​។ ក្រុមហ៊ុន NNS group​ ​ត្រូវ​បាន​សារព័ត៌មាន Forbes រាយការណ៍​ថា មាន​ទឹកប្រាក់​ជាង ៥,២ពាន់​លាន​ផោន​។

សូម​ជម្រាប​ថា បច្ចុប្បន្ន Aston Villa កំពុង​ប្រជែង​នៅ​ក្នុង​លីគ​លំដាប់​ទី​២​អង់គ្លេស ដើម្បី​ដណ្ដើម​កៅអី​ឡើង​មក​កាន់​លីគ​កំពូល EPL ។ ក្លឹប​នេះ ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ​១៨៧៤​មក​ម្ល៉េះ និង​មាន​កីឡដ្ឋាន​ឈ្មោះ​ថា Villa Park​ ។ កាលពីរដូវកាល១៩៨១-៨២ Aston Villa ជា​ជើងឯក European Cup ដែល​បច្ចុប្បន្ន​ត្រូវ​ប្ដូរ​ឈ្មោះ​ជា UEFA Champions League ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;